ធ្លាប់ដឹងឬអត់ ប្រទេស​មួយ​នៅ​អាស៊ាន ធ្លាប់​ឡើង​ទៅ​លេង World Cup?

  • 2018-05-23 10:07:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រិយមិត្ត​មិន​ច្រើន​ទេ ដែល​ធ្លាប់​ដឹង​ថា​ ប្រទេស​មួយ​នៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ធ្លាប់​ឡើង​ទៅ​លេង​ពាន​រង្វាន់​បាល់ទាត់​ពិភពលោក World Cup។ ប្រទេស​នោះ​គឺ ឥណ្ឌណេស៊ី

ទោះ​បច្ចុប្បន្ន ក្រុមបាល់ទាត់​ជម្រើសជាតិ​ឥណ្ឌូណេស៊ី ឈរ​នៅ​ចំណាត់ថ្នាក់​លេខ ១៦៤ ក្នុង​តារាង FIFA Ranking ប៉ុន្តែ​ប្រទេស​នេះ ធ្លាប់​ឡើង​ទៅ​ដល់​ជុំ​ផ្ដាច់ព្រ័ត្រ World Cup កាលពី​ឆ្នាំ​១៩៣៨ ដោយ​ប្រើ​​​ឈ្មោះ​ថា Dutch East Indies ដោយសារ​តែពេលនោះ​​ឥណ្ឌូណេស៊ី ស្ថិត​ក្រោម​អាណានិគម​របស់​ហូឡង់។

ការ​ឆ្លង​ផុត​វគ្គ​ជម្រុះ​នា​ពេល​នោះ គឺអាច​និយាយ​បាន​ថា​ ដោយសារ​​សំណាង​របស់​ប្រទេស​មួយនេះ​ក៏ថាបាន ដោយសារ​រឿងរ៉ាវ​ជាច្រើន​បាន​កើតឡើង ដូច​ខាងក្រោម៖

  • ប្រទេស​ខ្លាំងៗ​ជាច្រើន​នៅ​ទ្វីប​អាមេរិក​ខាង​ត្បូង ដួច​ជា​ម្ចាស់​ជើងឯក​ឆ្នាំ​១៩៣០ អ៊ុយរុយហ្គាយ និង​ជើងឯករង​ឆ្នាំ​១៩៣០ អាហ្សង់ទីន សុទ្ធ​តែ​បដិសេធ មិន​ចូលរួម​ប្រកួត​ក្នុង​វគ្គ​ជម្រុះ ដោយសារ​មិន​ពេញ​ចិត្ត​នឹងការ​សម្រេច​របស់​ FIFA ដែល​បាន​ជ្រើសរើស​បារាំង ឲ្យ​ធ្វើ​ជា​ម្ចាស់ផ្ទះ បន្ត​ពី​អ៊ីតាលី ដែល​ធ្វើ​ម្ចាស់ផ្ទះ ឆ្នាំ១៩៣៤។ ការ​ជ្រើសរើស​ប្រទេស​អឺរ៉ុប ២ ធ្វើ​ជា​ម្ចាស់ផ្ទះ​២ដង​ជាប់​គ្នា​នេះ ត្រូវ​បាន​ប្រទេស​នៅ​អាមេរិកខាងត្បូង ចោទ FIFA ថា​​មិន​គោរព​តាម​សន្យា ដែលធ្លាប់​កំណត់ថា​ប្រទេស​ម្ចាស់ផ្ទះ ត្រូវ​ឆ្លាស់​គ្នា​រវាង​អឺរ៉ុប និង​អាមេរិក​ខាង​ត្បូង។

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;