ការ​វិនិយោគ​បរទេស​ដោយ​ផ្ទាល់​ពី​ឥណ្ឌា​មក​កម្ពុជា​ មាន​ទឹកប្រាក់​ចំនួន​ប៉ុន្មាន?

  • 2018-05-24 01:18:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ការ​វិនិយោគ​បរទេស​ដោយ​ផ្ទាល់ (FDI) ពី​ឥណ្ឌា​មក​អាស៊ាន បាន​កើន​ឡើង ប្រមាណ ៩,៤​ភាគរយ ក្នុង​នោះ​កម្ពុជា មាន​ចំនួន ១២៦​លាន​ដុល្លារ​។ នេះ​ជា​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​កម្ពុជា កាលពី​ថ្ងៃទី​២៣ ខែ​ឧសភា ឆ្នាំ​២០១៨។

រដ្ឋមន្ត្រីពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ (កណ្ដាល) ចូលរួមកិច្ចធុរ​ពាណិជ្ជកម្ម​ឥណ្ឌា-CLMV កាលពីពេលថ្មីៗនេះ (រូបថត៖ ក្រសួងពាណិជ្ជកម្ម)
យោង​តាម​របាយការណ៍​ដែល​បាន​ចេញផ្សាយ​ដោយ​ក្រសួង​ពាណិជ្ជកម្ម ពេល​បិទ​បញ្ចប់​កិច្ច​ប្រជុំ​ធុរ​ពាណិជ្ជកម្ម​ឥណ្ឌា-CLMV កាលពី​រសៀល​ថ្ងៃ​ទី២២ ខែ​ឧសភា ឆ្នាំ​២០១៨ បាន​បង្ហាញ​ថា ទំហំ​ពាណិជ្ជកម្ម និង​ការវិនិយោគ រវាង​កម្ពុជា និង​ឥណ្ឌា បាន​ហក់​ឡើង​ពី​ចំនួន ជាង១០០ លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១៦ កើន​ដល់​ ១២៦លាន​ដុល្លារ ក្នុង​ឆ្នាំ២០១៧។ បើ​គិត​តែ​ការ​វិនិយោគ​របស់​ឥណ្ឌា​នៅ​កម្ពុជា​វិញ មាន​ចំនួន ២០​លាន​ដុល្លារ​សហរដ្ឋអាមេរិក ក្នុង​ឆ្នាំ​២០១៧។

លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម បាន​លើកឡើង​ថា ឥណ្ឌា គឺ​ជា​ទីផ្សារ នាំ​ចេញ​ធំ​មួយ របស់​ប្រទេស​អាស៊ាន​ទាំងមូល ហើយ​បើ​គិត​តែ​ពី​ការ​នាំចេញ​សម្រាប់​តែ ប្រទេស CLMV (កម្ពុជា ឡាវ​ មីយ៉ាន់ម៉ា និងវៀតណាម)​ វិញ មាន​រហូត​ដល់​ ១៥ពាន់​លាន​ដុល្លារ៕

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;