រុស្ស៊ី​បាញ់​មីស៊ីល​បាលិស្ទីក ៤​គ្រាប់​ចេញ​ពី​នាវា​មុជ​ទឹក

  • 2018-05-24 02:06:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​ការពារ​ជាតិ​រុស្ស៊ី កាលពី​ថ្ងៃទី២៣ ខែ​ឧសភា ២០១៨ ម្សិលមិញ បាន​បញ្ចេញ​វីដេអូ​ស្ដីពី​ការ​បាញ់​មីស៊ីល​បាលិស្ទីក Bulava ចំនួន ៤​គ្រាប់ ចេញ​ពី​នាវា​មុជ​ទឹក​ប្រភេទ Borei-class ជា​លើក​ដំបូង។ ការ​បាញ់​សាកល្បង​មីស៊ីល​បាលិស្ទីក​ទាំង ៤​គ្រាប់​នោះ បាន​ធ្វើ​ឡើង​នៅ​តំបន់​ឆ្នេរ​សមុទ្រ Kamchatka កាលពី​ថ្ងៃ​ទី២២ ខែ​ឧសភា ២០១៨ កន្លង​ទៅ។

សូម​បញ្ជាក់​ថា បច្ចុប្បន្ន ប្រទេស​រុស្ស៊ី​មាន​នាវា​មុជ​ទឹក​នុយក្លេអ៊ែរ​ប្រភេទ Borei-class កំពុង​ប្រតិបត្តិការចំនួន ៣​គ្រឿង។ ជា​មួយ​គ្នា​នេះ រុស្ស៊ី​ក៏​កំពុង​ផលិត​នាវា​មុជ​ទឹក​ប្រភេទ​នេះ​បន្ថែម​ចំនួន ៤​គ្រឿង​ទៀត ដែល​ក្នុង​មួយ​គ្រឿង ​ផ្ទុក​មីស៊ីល​ប្រភេទ Bulava ចំនួន ១៦​គ្រាប់ ដែល​មួយ​គ្រាប់​អាច​បាញ់​បាន​ចម្ងាយ ១១០០០​គីឡូម៉ែត្រ និង​អាច​បំពាក់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ចំនួន​៦៕

វីដេអូរុស្ស៊ីបាញ់​សាកល្បង​មីស៊ីល​បាលិស្ទីក ៤​គ្រាប់​ចេញពី​នាវាមុជទឹក

ប្រភព៖ RT ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;