កម្ពុជា នឹង​រៀបចំ​កម្មវិធី​៤ ក្នុងពេល​ធ្វើជា​ប្រទេស​កិត្តិយស នៃ​ពិព័រណ៌​ពាណិជ្ជកម្ម​ចិន-អាស៊ាន

  • 2018-05-24 06:22:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្នុង​នាម​ជា​ប្រទេស​កិត្តិយស​នៃ​ពិព័រណ៌​ពាណិជ្ជកម្ម ចិន-អាស៊ាន​លើកទី​១៥ នាពេល​ខាងមុខ​នេះ កម្ពុជា​នឹង​រៀបចំ​នូវកម្ម​វិធី​ចំនួន​៤ ដូចជា៖

ទី១-ពន្លាជាតិ​កម្ពុជា និងការ​តាំង​បង្ហាញ​ផលិតផល​ខ្មែរ

ទី២-ដំណើរ​ទស្សនកិច្ច​នៅតាម​ក្រុមហ៊ុន សហគ្រាស និង​ចូលរួម​វេទិកា​ធុរកិច្ច និង​វិនិយោគ​ផ្សេងៗ​នៅក្នុង​ប្រទេស​ចិន

ទី៣-វេទិកា​ស្តីពី​ពាណិជ្ជកម្ម និង​វិនិយោគ​កម្ពុជា-ចិន លើក​ទី៣

និង​ទី៤-វេទិកា​ធុរកិច្ច និង​វិនិយោគ ពិធី​ចុះហត្ថលេខា​លើ​អនុស្សារណៈ​យោគយល់​គ្នា “MOU” និង​កម្មវិធី​ជំនួប​ពាណិជ្ជកម្ម។

មជ្ឈមណ្ឌល​សន្និសីទ​ និង​ពិព័រណ៍​អន្តរជាតិ ទីក្រុងណាននីង ដែលជាកន្លែងរៀបចំពិព័រណ៍​ពាណិជ្ជកម្ម​ចិន-អាស៊ាន លើកទី​១១ កាលពីឆ្នាំ២០១៤។ រូបថត៖ NEWS.CN
គួរ​បញ្ជាក់​ថា ពិព័រណ៍​ពាណិជ្ជកម្ម​ចិន-អាស៊ាន លើកទី​១៥ នឹង​ត្រូវ​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃទី​១២ ដល់ ១៥ ខែ​កញ្ញា ឆ្នាំ​២០១៨ នៅ​មជ្ឈមណ្ឌល​សន្និសីទ​ និង​ពិព័រណ៍​អន្តរជាតិ ទីក្រុងណាននីង ខេត្ត​ក្វាងស៊ី ប្រទេស​ចិន។ នេះ​បើយោង​តាម​លិខិតជូន​ដំណឹង​របស់​ក្រសួង​ពាណិជ្ជកម្ម កាលពី​ថ្ងៃទី​២៦ ខែ​មេសា ឆ្នាំ​២០១៨ និង​ទើបតែ​ត្រូវ​បាន​ចេញផ្សាយ​ជាផ្លូវការ​កាលពី​ថ្ងៃទី២៣ ខែ​ឧសភា ឆ្នាំ​២០១៨។

ក្រសួង​ពាណិជ្ជកម្ម បាន​អញ្ជើញ​ពាណិជ្ជករ និង​អាជីវករ​ទាំងអស់ ដែល​មាន​បំណង​ទៅចូលរួម​ពិព័រណ៍​នេះ ឬ​មាន​គម្រោង​ស្វែងរក​ដៃគូ​វិនិយោគ ឬត្រូវ​ចុះ​ MOU ជាមួយ​ដៃគូ​ខ្លួន ឱ្យ​ប្រញាប់​រួសរាន់ មក​បំពេញ​បែបបទ និងផ្ញើ​គម្រោង​របស់​ខ្លួន ទៅ​នាយកដ្ឋាន​កិច្ចការ​ពិព័រណ៍ នៃ​អគ្គនាយកដ្ឋាន​ជំរុញ​ពាណិជ្ជកម្ម ក្រសួង​ពាណិជ្ជកម្ម ឱ្យបាន​មុន​ថ្ងៃទី៥ ខែ​សីហា ឆ្នាំ​២០១៨៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;