កម្លាំង​ចម្រុះ​ជាង ១០០​នាក់ ឆ្ពោះ​ទៅ​ខេត្ត​មណ្ឌលគិរី ស្រាវជ្រាវ​ករណី​ជាតិ​គីមី​ពុល

  • 2018-05-24 06:21:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កម្លាំង​ជំនាញ​ចម្រុះ ដែល​មាន​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ក្រសួងបរិស្ថាន ក្រសួង​រ៉ែ និង​ថាមពល រួម​ជាមួយ​អាជ្ញាធរ​ខេត្ត​-​ស្រុក​ប្រមាណ​ជាង ១០០​នាក់ កំពុង​ធ្វើ​ដំណើរ​ចុះ​ទៅ​ពិនិត្យ​ស្រាវជ្រាវ​ករណី​ក្រុមហ៊ុន​រ៉ែ​មាស​ចិន រ៉ុង ឆេង ស្ថិតនៅ​ភូមិ​ពូ​ទុង ឃុំ​ចុង​ផ្លាស់ ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី រក​សារ​ធាតុគីមី​ពុល​។​

រហូតមកដល់​វេលា​ថ្ងៃត្រង់​ថ្ងៃ​ដដែល​នេះ ប្រតិបត្តិការ​ខាងលើ​នៅ​មិនទាន់​ចាប់​ផ្តើម​នៅឡើយ ហើយ​ផ្លូវ​ដែល​ឆ្ពោះ​មក​តំបន់​សង្ស័យ​ត្រូវ​បាន​ក្រុមហ៊ុន​ខាងលើ ប្រើ​រថយន្ត​កែច្នៃ​ដឹក​ប្រេង បង្ក​ឱ្យ​ខ្ទេច​វល់​តែ​ម្តង​៕ 

ប្រភពរូបភាព៖ រស្មីកម្ពុជា

អត្ថបទទាក់ទង៖

ប្រភព៖ រស្មីកម្ពុជា ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;