រុស្ស៊ី នឹងបញ្ជូនយន្តហោះចម្បាំង Su-35 ចំនួន ១០​គ្រឿង​ទៀត​ ឲ្យ​ទៅចិន

  • 2018-05-24 07:18:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមហ៊ុន​ Rostec របស់​រុស្ស៊ី នឹង​បញ្ជូន​យន្តហោះ​ចម្បាំង​ Su-35  ចំនួន​ ១០​គ្រឿង ទៅឲ្យ​ចិន ក្នុង​ឆ្នាំ​នេះ។​ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​របស់​ភ្នាក់ងារ​ព័ត៌មាន​ Interfax នៅ​ថ្ងៃ​ទី​២៤ ឧសភា​ឆ្នាំ​២០១៨​នេះ។

យន្តហោះ​ចម្បាំង​ Su-35
ការ​បញ្ជូន​នេះ គឺ​ស្ថិត​ក្នុង​កិច្ចព្រមព្រៀង​ ២​,៥ពាន់​លាន​ដុល្លារ​របស់​ចិន ក្នុង​ការ​ទិញ​យន្តហោះ​ចម្បាំង​ប្រភេទ​ Su-35 ចំនួន ២៤គ្រឿង ដែល​បាន​ចុះ​ហត្ថលេខា​ជាមួយ​ក្រុមហ៊ុន Rostec រុស្ស៊ី កាល​ពី​ថ្ងៃ​ទី១៩ វិច្ឆិកា ឆ្នាំ ២០១៥។

គួរ​បញ្ជាក់​ថា នាពេលកន្លងមក ក្រុម​ហ៊ុន​របស់​រុស្ស៊ី​ខាង​លើ​នេះ ក៏​ធ្លាប់​បាន​បញ្ជូន​យន្តហោះ​ចម្បាំង​ប្រភេទ​នេះ ទៅ​ឲ្យ​ចិន​ចំនួន​ ១៤​ គ្រឿង​ផង​ដែរ ក្នុង​ឆ្នាំ​២០១៦ និង​ឆ្នាំ​២០១៕

យន្តហោះ​ចម្បាំង​ Su-35

ចុចអាន៖ - រុស្ស៊ី នឹងបង្ហាញសព្វាវុធជាង ៣០០ ប្រភេទ​ នៅ​​ពិព័រណ៍អន្តរជាតិ​ឆ្នាំ​២០១៨

ប្រភព៖ Channelnewsasia ប្រែ​សម្រួល៖ អឹុម ម៉េងស៊ាង

អត្ថបទថ្មី
;