ឥណ្ឌា ប្ដឹង​ទៅ WTO ប្រឆាំង​អាមេរិក ដូច​ជប៉ុន​ដែរ

  • 2018-05-24 09:00:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


យោង​តាម​ឯកសារ​ដែល​ចេញផ្សាយ​ដោយ​អង្គការ​ពាណិជ្ជកម្ម​អន្តរជាតិ (WTO) បាន​បង្ហាញ​ថា ប្រទេស​ឥណ្ឌា​បាន​ដាក់​ពាក្យប្ដឹង​ប្រឆាំង​នឹង​អាមេរិិក លើ​បញ្ហា​ការ​ដំឡើង​ពន្ធ​នាំចូល​ដែក​ថែប និង​អាលុយមីញ៉ូម។

ឥណ្ឌា​បាន​លើក​ឡើង​ថា ការ​សម្រេច​របស់​អាមេរិក​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​នាំចេញ​ដែក​ថែប និង​អាលុយមីញ៉ូម​របស់​ឥណ្ឌា ទៅ​កាន់​អាមេរិក ហើយ​ការ​សម្រេច​នេះ គឺ​មិន​ស្រប​តាម​ទម្លាប់​ពាណិជ្ជកម្ម​សាកល។

ក្នុង​នោះ ឥណ្ឌា​ប្ដឹង​​ពិគ្រោះ​យោបល់​ជាមួយ​អាមេរិក ក្រោម​យន្ដការ​ដោះស្រាយ​ជម្លោះ​របស់​អង្គការ​ពាណិជ្ជកម្ម​អន្តរជាតិ។

ចំណែក​រដ្ឋាភិបាល​ក្រុង​តូក្យូ កាលពី​ពាក់​កណ្ដាល​ខែ​ឧសភា​នេះ បាន​ប្រកាស​ថា នឹង​គ្រោង​ចាត់​វិធានការ​ពន្ធ​ក្នុង​ទំហំ​ទឹកប្រាក់ ៤០៩​លាន​ដុល្លារ លើ​ការ​នាំចូល​របស់​អាមេរិក មក​កាន់​ប្រទេស​ជប៉ុន។ វិធានការ​នេះ គឺ​ដើម្បី​ឆ្លើយតប​នឹង​ការ​ដំឡើង​ពន្ធ​នាំចូល​ដែកថែប និង​អាលុយមីញ៉ូម​របស់​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ។ ជាមួយ​គ្នា​នេះ ជប៉ុន​បាន​ប្រកាស​ថា កំពុង​រៀបចំ​ឯកសារ​ប្ដឹង​ទៅ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ប្រឆាំង​អាមេរិក​ផង​ដែរ៕

អត្ថបទទាក់ទង៖ ជប៉ុន គ្រោង​ចាត់​វិធានការ​ពន្ធ​ជាង ៤០០​លាន​ដុល្លារ ឆ្លើយតប​ចំពោះ​អាមេរិក​វិញ

ប្រភព៖ news.xinhuanet ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;