ក្រសួង​ក្រើន​រំលឹក​ឱ្យ​​ប្រុង​ប្រយ័ត្ន​ចំពោះ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន ដែល​ប៉ះពាល់​ដល់​ព្រះ​មហាក្សត្រ

  • 2018-05-25 09:38:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​ព័ត៌មាន បាន​ក្រើន​រំលឹក​ដល់​​ម្ចាស់​ស្ថានីយ​វិទ្យុ-ទូរទស្សន៍ ចាងហ្វាង​សារព័ត៌មាន និង​ម្ចាស់​វិបសាយ​ផ្សព្វផ្សាយ​ទាំងអស់ ឱ្យ​ប្រុង​ប្រយ័ត្ន ចំពោះ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ដែល​បាន​ដកស្រង់​ខ្លឹមសារ សារ​ជា​អក្សរ សំឡេង រូបភាព វីដេអូ តាម​បណ្តាញ​ទំនាក់​ទំនង​សង្គម និង​ពី​ប្រភព​នានា​ ដែល​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ព្រះរាជ​កិត្តិយស​ព្រះ​មហាក្សត្រ និង​សន្តិសុខ​ជាតិ។ នេះ​បើតាម​លិខិត​ជូន​ដំណឹង​របស់​ក្រសួង​ព័ត៌មាន​នៅថ្ងៃ​ទី២៥ ខែ​ឧសភា ឆ្នាំ​២០១៨​នេះ។

ក្រសួងព័ត៌មាន
ក្រសួង​ព័ត៌មាន បាន​លើកឡើង​ថា ការ​ដកស្រង់​ខ្លឹមសារ​ខាងលើ​នេះ តាម​បណ្តាញ​សង្គម និង​ប្រភព​នានា​មក​ផ្សព្វផ្សាយ ឬផ្សាយ​បន្តដោយរំលេច​ខ្លឹមសារ​ដើមទាំងស្រុង​ គឺជា​សកម្មភាព​ដែល​កំពុងជួយផ្សព្វផ្សាយ​នូវ​សារ​អវិជ្ជមាន​ទាំងនោះ ដោយមិនដឹងខ្លួន។

ក្រសួង​ព័ត៌មាន​បាន​ជំរុញឱ្យ​ម្ចាស់ស្ថានីយ​វិទ្យុ-ទូរទស្សន៍ ចាងហ្វាង​សារព័ត៌មាន និង​ម្ចាស់​វិបសាយ​ផ្សព្វផ្សាយ​ទាំងអស់ ត្រូវ​ត្រួត​ពិនិត្យ​ដោយខ្លួនឯង​គ្រប់​ទិដ្ឋភាព ដោយ​ពិចារណា​ថ្លឹងថ្លែង​ឱ្យបាន​ហ្មត់ចត់​អំពី​ក្រម​សីលធម៌ វិជ្ជាជីវៈ និង​ទិដ្ឋភាព​ច្បាប់ ចៀសវាង​ការ​ដកស្រង់​ខ្លឹមសារ សារ​ជា​អក្សរ សំឡេង រូបភាព វីដេអូ ពី​ប្រភពនានា​ដែល​មិន​ច្បាស់លាស់​មក​ផ្សព្វផ្សាយ ឬ​ផ្សាយ​បន្ត៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;