Salah ​ប្រាប់​ពី​កត្តា​ដែល​អាច​ជួយ Liverpool ​ឈ្នះ Real វគ្គ​ផ្តាច់ព្រ័ត្រ UCL យប់​នេះ

  • 2018-05-26 03:12:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


តារា​បាល់ទាត់​ឆ្នើម Mohamed Salah របស់​ក្លឹប Liverpool បាន​និយាយ​ថា ភាព​មិន​អាត្មា​និយម​គឺជា​រឿង​ដ៏​សំខាន់​ក្នុង​ការ​ប្រកួត​ជាមួយ​ក្លឹប​យក្ស Real Madrid ក្នុង​ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ ពាន​រង្វាន់ UEFA Champions League នៅ​យប់​នេះ។

Mane និង Salah អបអរក្រោយការរកគ្រាប់បាល់ឲ្យ Liverpool នាពេលកន្លងទៅ (រូបថត៖ Mondedufoot)
Salah ដែល​បាន​ក្លាយ​ជា​កីឡាករ​ឆ្នើម​ប្រចាំ​រដូវកាល នៅ​លីគ​កំពូល​អង់គ្លេស​បាន​និយាយ​ប្រាប់​វេប​សាយ UEFA ថា វា​មិន​សំខាន់​ថា​នរណា​ជា​អ្នក​ស៊ុត​ចូល​នោះ​ទេ។ ទោះ​បី​ជា Roberto Firmino ឬក័ Sadio Mane ជា​អ្នក​រក​គ្រាប់​បាល់​ឲ្យ Liverpool ក្ដី ក៏​គេ​មាន​ការ​សប្បាយ​រីករាយ​ដែរ។

«វា​មិន​សំខាន់​ថា នរណា​ជា​អ្នក​ស៊ុត​ចូល​នោះទេ... សំខាន់​ត្រូវ​ស្វែង​រក​ជ័យជម្នះ ទទួល​បាន​ពិន្ទុ នោះ​ជា​រឿង​សំខាន់​សម្រាប់​ពួកយើង ​ព្រោះ​អ្នក​ទាំងអស់​គ្នា​បាន​ឃើញ​ហើយ​ថា ខ្ញុំ​រក​បាន​ ១០គ្រាប់ នៅ Champions League, Sadio Mane រកបាន ៩​គ្រាប់ ចំណែក Firmino រកបាន​ ១០គ្រាប់។ ដូច្នេះ​នរណា​ជា​អ្នក​រក​គ្រាប់​បាល់​ក៏​ដូច​​គ្នា​ដែរ»។ នេះ​ជា​សម្ដី​របស់​ Salah ។

Salah ក្នុងការប្រកួតនាពេលកន្លងទៅ (រូបថត៖ ARYSports.tv)

កីឡាករ​សញ្ជាតិ​អេហ្ស៊ីប​នេះ រក​បាន ៤៤​គ្រាប់ ក្នុង​ចំណោម ៩០​គ្រាប់​នៅ​លីគ​កំពូល​អង់គ្លេស រដូវ​កាល ២០១៧-១៨ ដែល​ទើប​តែ​បញ្ចប់​កាល​ពី​ពេល​ថ្មីៗ​នេះ។

សូម​បញ្ជាក់​ថា ការ​ប្រកួត​វគ្គផ្តាច់ព្រ័ត្រ UCL យប់​នេះ ធ្វើឡើង​វេលា​ម៉ោង ១:៤៥ នាទី (ម៉ោង​នៅ​កម្ពុជា) ឈាន​ចូល​ថ្ងៃ​ទី​២៧ ខែ​ឧសភា ឆ្នាំ​២០១៨។ បើ Liverpool ឈ្នះ នោះ​ពួកគេ​នឹង​ក្លាយជា​​ជើងឯក​ពានរង្វាន់​លំដាប់​កំពូល​ទ្វីប​អឺរ៉ុប​នេះ​ជា​លើកទី៦ ខណៈ Real Madrid ក៏​កំពុង​ស្វែងរក​តំណែង​ជើងឯក​ពាន​រង្វាន់​នេះ ជា​លើក​ទី១៣​ផងដែរ៕

ប្រភព៖ Channelnewsasia ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;