អ្នក​ថត​រូប​ម្នាក់ ត្រូវ​ដេរ​ច្រើន​ថ្នេរ ដោយសារ​ត្រូវ​១បាល់​របស់ Ronaldo

  • 2018-05-26 08:26:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Cristiano Ronaldo បាន​ស៊ុត​បាល់​អំឡុង​ពេល​ហ្វឹកហាត់​ទៅ​ចំ​អ្នក​ថត​រូប​ម្នាក់ បណ្ដាល​កាមេរ៉ា​បុក​ចំ​ចិញ្ចើម ធ្វើ​ឲ្យ​រហែក​សាច់ ​ត្រូវ​ដេរ​ជាច្រើន​ថ្នេរ។ ហេតុការណ៍​នេះ​បាន​កើតឡើង​ពេល​ក្រុម​ Real Madrid ហ្វឹកហាត់​មុន​ជួប​ជាមួយ Liverpool នៅ​វគ្គ​ផ្តាច់ព្រ័ត្រ ពានរង្វាន់ UEFA Champions League នា​ក្រុង Kyiv ប្រទេស​អ៊ុយក្រែន​។

ដើម្បី​ជា​ការ​សុំទោស Ronaldo បាន​ផ្ដល់​អាវ​មួយ​ជូន​ដល់​អ្នកថតរូប​ដែល​ត្រូវ​របួស។

Ronaldo បានស៊ុតបាល់ទៅចំអ្នកថតរូប បណ្ដាលឲ្យរហែកសាច់ ត្រង់ចញ្ចើម ត្រូវដេរជាច្រើនថ្នេរ
សូម​បញ្ជាក់​ថា Ronaldo តែងតែ​ហ្វឹកហាត់​ពី​បច្ចេកទេស​នានា​ដើម្បី​ឲ្យ​កាន់តែ​ច្បាស់ មុន​ការ​ប្រកួត​សំខាន់​ដែល​ខិត​ជិត​ចូល​មក​ដល់។ ជាក់ស្ដែង កាលពី​វគ្គ ៨ក្រុម​ចុងក្រោយ ពាន​រង្វាន់ Champions League គេ​សង្កេត​ឃើញ កីឡាករ​សញ្ជាតិព័រ​ទុយហ្គាល់​នេះ បាន​ព្យាយាម​ហាត់​ទាត់​បកក្រោយ​ជា​ច្រើន​ដង​អំឡុង​ពេល​ហ្វឹកហាត់ ហើយ​បាន​យក​មក​អនុវត្ត​ក្នុង​ការ​ប្រកួត​ជាមួយ Juventus ដោយ​ទទួល​បាន​ជោគជ័យ​។ ពេលនោះ គេ​អាច​រក​បាន២គ្រាប់ ក្នុងនោះ១គ្រាប់ជាបាល់ទាត់បកក្រោយ និង១​គ្រាប់ទៀត​ជា​គ្រាប់​ធម្មតា៕

អត្ថបទទាក់ទង

ប្រភព៖ Dailymail ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;