Real Madrid គ្រង​ជើងឯក Champions League លើកទី​១៣ ដោយ​បំបាក់ Liverpool

  • 2018-05-27 01:23:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម​អធិរាជស Real Madrid បាន​ឈ្នះ​ជើងឯក​ពាន​រង្វាន់​ធំ​បំផុត​ប្រចាំទ្វីប​អឺរ៉ុប UEFA Champions League ក្នុង​ឆ្នាំ​២០១៨​នេះ ដោយ​បំបាក់​ហង្សក្រហម Liverpool ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ ដោយ​លទ្ធផល ៣-១ កាលពី​យប់មិញ។

Bale ក្លាយជាវីរបុរសរបស់ Real Madrid ក្រោយស៊ុតបញ្ចូលទីយកឈ្នះក្រុម Liverpool បាន២គ្រាប់ (រូបថត៖ FB UCL)
៣គ្រាប់​របស់ Real ធ្វើបាន​ដោយ Benzema នៅ​នាទី​៥១ និង Bale ២គ្រាប់​នៅ​នាទី៦៤ និង ៨៣។ ចំណែក១​គ្រាប់​របស់ Liverpool ធ្វើបាន​ដោយ Mane នៅ​នាទី​៥៥។
Benzema អបអរក្រោយស៊ុតបញ្ចូលទីបាន១គ្រាប់​នាំមុខមុននៅនាទី៥១ (រូបថត៖ FB UCL)

ជ័យជម្នះ​នេះ បាន​ធ្វើឱ្យ Real Madrid ឈ្នះ​ជើងឯក UCL ជា​លើក​ទី១៣ ក្នុង​ប្រវត្តិសាស្រ្ត​របស់​ខ្លួន។ ឆ្នាំដែល​ក្រុម​នេះ គ្រង​ជើងឯក ១២ដង​កន្លង​មក​រួមមាន៖ ឆ្នាំ ១៩៥៦, ១៩៥៧, ១៩៥៨, ១៩៥៩, ១៩៦០, ១៩៦៦, ១៩៨៨, ២០០០, ២០០២, ២០១៤, ២០១៦ និង​ ២០១៧។ នេះក៏​ជា​ការ​លើកពាន​៣ដង​ជាប់ៗ​គ្នា ក្នុង​រយៈពេល​៣ឆ្នាំ​ចុង​ក្រោយ​នេះ ក្រោយ​ពេល​លោក Zidance បានចូល​មក​ដឹកនាំ​ក្រុម​នេះ កាលពី​ឆ្នាំ​២០១៦​ផងដែរ៕

Real Madrid លើកពាន UCL លើកទី១៣ ក្នុងរដូវកាលឆ្នាំ២០១៧-២០១៨ (រូបថត៖ FB UCL)

ប្រភព៖ UEFA ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;