Updated៖ ស្ត្រី​ជនជាតិ​ចិន​ដែល​ធ្វើទារុណកម្ម​ក្មេង​ស្រី អាច​ត្រូវ​ជាប់​ពន្ធនាគារ២-៥ឆ្នាំ

  • 2018-05-30 12:08:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ថៅកែ​ហាង​លក់​សម្លៀកបំពាក់​ដែល​ជាប់​ពាក់ព័ន្ធ​ករណី​ធ្វើ​ទារុណកម្ម​លើ​ក្មេង​ស្រី​ជា​អ្នកបម្រើ​បាន​ត្រូវ​តុលាការ​សម្រេច ​កាល​ពីរ​សៀ​ល​ថ្ងៃ​ទី​៣០​ខែឧសភា​ឆ្នាំ​២០១៨​ ឲ្យ​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​ក្រោម​ការ​ចោទ​ប្រកាន់​ពី​បទ​ហិង្សា​មាន​ស្ថាន​ទម្ងន់​ទោស​ទាក់ទង​ទៅ​នឹង​ជនរងគ្រោះ​តាម​មាត្រា​២១៩​នៃ​ក្រមព្រហ្មទណ្ឌ​។​ ​

ស្រ្ដី​ឈ្មោះឈ្មោះ ម៉េង រ័ត្ន​ពិសី ត្រូវបាន​បញ្ជូន​ទៅតុលាការ​ព្រឹកនេះ
យោង​តាម​មាត្រា​២១៩​នៃ​ក្រមព្រហ្មទណ្ឌ​ឃើញ​ថា ​ស្ត្រី​រូប​នេះ​ត្រូវ​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​ពី​ ២​ឆ្នាំទៅ​ ៥​ឆ្នាំ ​និង​ពិន័យ​ជា​ប្រាក់ ​៤​លាន​រៀល​ទៅ​ ១០​លាន​រៀល​ បើសិនជា​តុលាការ​រក​ឃើញ​ថា​មាន​ពិរុទ្ធភាព​ដូច​ការចោទប្រកាន់​នេះ​មែន​។​

គួរ​រំលឹក​ថា កាលពី​ថ្ងៃ​ទី​២៧ ខែ​ឧសភា ឆ្នាំ​២០១៨ កន្លង​ទៅ សមត្ថកិច្ច​បាន​អន្តរាគមន៍ ជួយសង្គ្រោះ​ក្មេង​ស្រី​រងគ្រោះ ពី​សំណាក់​ស្ត្រី​ម្ចាស់ផ្ទះ ក្រោយពី​មាន​សេចក្តី​រាយការណ៍​ពី​ប្រជាពលរដ្ឋ ដែល​រស់នៅ​ក្បែរ​គ្នា​​នោះ។ ស្ត្រី​ម្ចាស់ផ្ទះ មានឈ្មោះ ម៉េង រ័ត្ន​ពិសី ហៅ​សុភា ជា​អ្នកលក់​​សម្លៀក​បំពាក់ នៅ​ផ្សារ​បុរី​​សន្តិភាព​២ ភូមិ​តំណាក់​ត្រ​យឹ​ង សង្កាត់​ចោមចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។ ចំណែក​ក្មេងស្រី​រងគ្រោះ ឈ្មោះ ជា ស្រីនូ មាន​ស្រុកកំណើត​​នៅ​ភូមិ​ទំនប់​ថ្មី ឃុំ​ត្រពាំង​តាវ ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ៕

ក្មេងស្រី​រងគ្រោះ

ប្រភព៖ រស្មីកម្ពុជា ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;