បេក្ខជន​តំណាងរាស្រ្ដ​ពេញសិទ្ធិ​របស់ CPP ដែល​មាន​វ័យ​ចំណាស់​ជាង​គេទាំង ១០រូប

  • 2018-05-31 06:48:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


គណបក្ស​ប្រជាជនកម្ពុជា បាន​​ដាក់​បេក្ខជនឈរឈ្មោះ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្រ្ដ អាណត្តិទី៦ ឆ្នាំ២០១៨ នៅ​ទូ​ទាំង ២៥ រាជធានី-ខេត្ត ដោយ​​មាន​បេក្ខជនសរុប ២៧១រូប ក្នុង​នោះ​​​បេក្ខជនពេញសិទ្ធិ ១២៥រូប និងបេក្ខជនបម្រុង ១៤៦រូប។ ក្នុង​ចំណោម​បេក្ខជន​ពេញសិទ្ធិ​ទាំង ១២៥ រូប​នោះ គឺមាន​ទាំង​យុវជន​ដែល​មាន​វ័យ​ក្រោម ៤០ឆ្នាំ​ និង​ឥស្សរជន​របស់​គណបក្ស ដែល​​មាន​វ័យចំណាស់​ជាច្រើន​រូប​ផងដែរ។

ខ្លីៗ សូម​បង្ហាញ​ជូន​ប្រិយមិត្ត​នូវ​បេក្ខជន​តំណាងរាស្រ្ដ​ពេញសិទ្ធិ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​មាន​វ័យចំណាស់​ជាងគេ ទាំង​១០រូប​ ដូចខាងក្រោម៖

១- សម្ដេច ហេង សំរិន អាយុ ៨៤ឆ្នាំ (លេខរៀង​ទី១ មណ្ឌល​ខេត្ត​ត្បូងឃ្មុំ)

២- សម្ដេច គង់ សំអុល អាយុ ៨២ឆ្នាំ (លេខ​រៀង​ទី១ មណ្ឌល​ខេត្ត​កំពង់ឆ្នាំង)

៣- លោក ប៉ែន បញ្ញា អាយុ ៧៧ឆ្នាំ (លេខ​រៀង​ទី២ មណ្ឌល​ខេត្ត​ព្រៃវែង)

៤. លោក ហ៊ូ ស្រ៊ី អាយុ ៧៦ឆ្នាំ (លេខ​រៀង​ទី៦ មណ្ឌល​រាជធានី​ភ្នំពេញ)

៥. លោក ពេជ្រ គឹមស្រ៊ាង អាយុ ៧៦ឆ្នាំ (លេខ​រៀង​ទី ១១ មណ្ឌល​រាជធានី​ភ្នំពេញ)

៦. លោក ងួន ញ៉ិល អាយុ ៧៦ឆ្នាំ (លេខ​រៀង​ទី១ មណ្ឌល​ខេត្ត​កំពង់ធំ)

៧. លោក មុំម ស៊ីបុន អាយុ ៧៤ឆ្នាំ (លេខ​រៀង​ទី៥ មណ្ឌល​ខេត្ត​ព្រៃវែង)

៨. លោក ពេជ្រ ប៊ុនធិន (ខែ១០ ឆ្នាំ១៩៤៤) អាយុ ៧៤ឆ្នាំ (លេខ​រៀង​ទី​១ មណ្ឌល​ខេត្ត​ក្រចេះ)

៩. លោក ប៉ាល់ សំអឿន អាយុ ៧៣ឆ្នាំ (លេខ​រៀង​ទី៣ មណ្ឌល​ខេត្ត​បន្ទាយ​មានជ័យ)

១០. សម្ដេច ទៀ បាញ់ អាយុ ៧៣ឆ្នាំ (លេខរៀងទី១ មណ្ឌល​ខេត្ត​សៀមរាប)

ចុចអាន​អត្ថបទ​ទាក់ទង៖

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;