ការ​ចាកចេញ​របស់​ Zidane ប៉ះពាល់​ដល់​កីឡាករ Real madrid អ្វីខ្លះ?

  • 2018-06-02 03:01:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ការ​ចាកចេញ​របស់​លោក Zinedine Zidane នឹង​ធ្វើ​ឲ្យ​កីឡាករ​មួយ​ចំនួន​របស់​ក្លឹប​អធិរាជស Real Madrid ទទួល​ឥទ្ធិពល​ទាំង​វិជ្ជមាន និង​អវិជ្ជមាន​។

១- Keylor Navas៖ បាត់បង់​អ្នក​ដែល​តែងតែ​ការពារ និង​ផ្ដល់​តម្លៃ​ឲ្យ​គេ ចាប់​តាំង​ពី Zidine ចូល​ដឹកនាំ Real Madrid ​។

២- Kiko Casilla៖ អនាគត​មាន​ភាពស្រពិចស្រពិល បន្ទាប់ពី Zidine ទុក​ជា​អ្នកចាំទី​ដៃ​ទី​ពីរ។

៣- Luca Zidane (កូន​របស់ Zidane)៖ ប៉ះពាល់​ទាំង​អាជីព និង​បញ្ហា​ផ្ទាល់ខ្លួន ក្រោយ​ឪពុក​លែង​ដឹកនាំ​។

៤- Dani Carvajal៖ តែងតែ​ជា​ជម្រើស​ដំបូង​របស់ Zidane ប៉ុន្តែ​អ្នក​ចាត់​ការ​ថ្មី មិន​ទាន់​ច្បាស់​ថា នឹង​នៅ​ជឿជាក់​លើ​គេ​ទៀត​ឬ​យ៉ាង​ណា​នោះ​ទេ។

៥- Sergio Ramos៖ ជិត​ស្និត​ជាមួយ Zidane ជាង​គេ​ក្នុង​ក្រុម ដូច្នេះ នេះ​ជា​ការ​បាត់បង់​គ្រូបង្វឹក និង​មិត្តភ័ក្ដិ​ដ៏​ល្អ​ម្នាក់​របស់​គេ។

៦- Varane៖ ក្លាយ​ជា​ជម្រើស​១១នាក់​របស់ Real Madrid និង​ជោគជ័យ​ដោយសារ​តែ Zidane ។

៧- Nacho៖ កំពុង​ចាំ​អ៊ុត​មើល​គ្រូ​បង្វឹក​ថ្មី ដើម្បី​ផ្ដល់​ឱកាស​ច្រើន​បន្ថែម​ទៀត​សម្រាប់​គេ។

៨- Marcelo៖ ជិត​ស្និត​ជាមួយ Zidane ដូចជា Ramos ដែរ។

៩- Casemiro៖ បាត់បង់​អ្នក​ដែល​ធ្វើ​ឲ្យ​គេ​ជោគជ័យ និង​តែងតែ​ដាក់​ឲ្យ​លេង​ជាមួយ Kroos និង Modric ។

១០- Marcos Llorente៖ រង់​ចាំ​ឱកាស​ជាថ្មី ជាមួយ​គ្រូបង្វឹក​ថ្មី។

១១- Toni Kroos៖ ជា​កម្លាំង​សំខាន់​ដែល​មិនអាច​ខ្វះ​បាន​របស់ Real Madrid នៅ​តំបន់​បម្រើ។

១២- Luka Modric៖ គ្មាន​នរណា​ម្នាក់​អាច​ជំនួស​គេ ពី​ក្នុង​ក្រសែភ្នែក​របស់ Zidane បាន​ឡើយ។

១៣- Dani Ceballos៖ មិន​សូវ​បាន​លេង​ក្រោម​ការ​ដឹកនាំ​របស់ Zidane ដូច្នេះ គេ​ត្រូវ​រង់ចាំ​មើល​គ្រូថ្មី​ជាមុន​សិន។

១៤- Mateo Kovacic៖ ទោះ​ជា​មិន​សូវ​បាន​លេង​ជម្រើស​១១នាក់​ដំបូង តែ​គេ​ជា​កីឡាករ​សំខាន់​របស់ Zidane ដែល​តែងតែ​ប្ដូរ​ចូល​ក្នុង​ពេល​ដ៏​ចាំ​បាច់​ណា​មួយ។

១៥- Marco Asensio៖ មាន​ភាព​ល្បីល្បាញ និង​វិវឌ្ឍ​ខ្លួន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ក៏ដោយ​សារ​តែ​ការ​ផ្ដល់​ឱកាសពី Zidane ។

១៦- Lucas Vazquez៖ គឺ​ជា​កីឡាករ​ដែល Zidane ពេញ​ចិត្ត​នឹង​ទេពកោសល្យ​របស់គេ។

១៧- Isco៖ បាត់បង់​អ្នក​ផ្ដល់​តួនាទី​សំខាន់​ឲ្យគេ ជំនួស James ដែល​បាន​ផ្ទេរ​ទៅ Bayern Munich ។

១៨- Gareth Bale៖ នឹង​អាច​មាន​ឱកាស​លេង​បានច្រើន ក្រោម​ការ​ដឹកនាំ​របស់​គ្រូបង្វឹកថ្មី ហើយ​អាច​បន្ត​ស្នាក់នៅ Real Madrid យូរ​បន្ថែម​ទៀត។

១៩- C. Ronaldo៖ គឺ​ជា​អ្នក​ដែល Zidane យល់​ចិត្ត​បំផុត ហើយ​គេ​អាច​នឹង​គិតគូរ​ពី​បញ្ហា​អនាគត​របស់​ខ្លួន​នៅ Real Madrid ឡើង​វិញ​ផងដែរ។

២០- Karim Benzema៖ បាត់បង់​គ្រូបង្វឹក​ដែល​តែងតែ​ការពារ​គេ គ្រប់​កាលៈទេសៈ ហើយ​គេអាច​ប្រឈម​នឹង​បញ្ហា​អនាគត​នៅ Real Madrid ​ក្រោម​ការ​ដឹកនាំ​របស់​គ្រូបង្វឹក​ថ្មី​៕

ប្រភព៖ Marca ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;