កីឡាករ​ដែល​រួមចំណែកជួយឲ្យ​ប្រេស៊ីល​ឈ្នះ​ក្រូអាត​យប់មិញ​ ផ្ទេរ​ទៅ​កាន់​ Man Utd ហើយ

  • 2018-06-04 01:45:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ខ្សែ​បម្រើ​សញ្ជាតិ​ប្រេស៊ីល Fred នឹង​ធ្វើ​ការ​ពិនិត្យ​សុខភាព​នៅ​ក្លឹប Manchester United នៅ​ថ្ងៃ​ចន្ទ ទី​៤ ខែ​ឧសភា ឆ្នាំ​២០១៨​នេះ ដើម្បី​ផ្លាស់​ពី​ក្លឹប Shakhtar Donetsk ទៅ​កាន់​ក្លឹប​បិសាច​ក្រហម​ជា​ផ្លូវការ​។

Fred នៅក្រុមជម្រើសជាតិប្រេស៊ីល (រូបថត៖ Sky Spor​ts)
ខ្សែ​បម្រើ​វ័យ​២៥ឆ្នាំ ដែល​ត្រូវ​បាន​ប្ដូរ​ចូល​ក្នុង​វគ្គ​ទី​២ នាទី​៨២​ ជំនួស Coutinho នៃ​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​ដែល​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល យក​ឈ្នះ​ក្រូអាត ២-០ នៅ​កីឡដ្ឋាន Anfield កាលពី​យប់មិញ បាន​ក្លាយ​ជា​កីឡាករ​ចំណូល​ថ្មី​ទី១​របស់​លោក Jose Mourinho នៅ​ក្នុង​ទីផ្សារ​ដោះដូរ​កីឡាករ​ដើម​រដូវ​កាល​២០១៨-១៩​។

Fred បាន​ផ្លាស់​ទៅ​ក្លឹប Shakhtar Donetsk នៅ​ប្រទេស​អ៊ុយក្រែន កាលពី​ឆ្នាំ២០១៣ និង​បង្ហាញ​ខ្លួន​បាន ១៥០​លើក​។

ក្រោយ​ជ័យជម្នះ​លើ​ក្រូអាត លោក Tite គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល បាន​បង្ហាញ​ពី​បំណង​ចង់ឲ្យ Man Utd ទិញ​យក Fred ឲ្យ​បាន​មុន​ព្រឹត្តិការណ៍ FIFA World Cup ចូល​មក​ដល់ នៅ​ពាក់​កណ្ដាល​ខែ​មិថុនា​នេះ។

សូម​បញ្ជាក់​ជា ប្រេស៊ីល នឹង​ត្រូវ​ធ្វើ​ការ​ប្រកួត​មិត្តភាព​១ប្រកួត​ទៀត​ជាមួយ​ក្រុម​អូទ្រីស នៅ​ក្រុង Vienna នា​ថ្ងៃ​ទី​១០ ខែ​មិថុនា មុន​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​រុស្ស៊ី ដើម្បីប៉ះ​ក្រុម​ស្វីស កូស្តារីកា និង​ស៊ែប នៅ​ក្នុង​ពូល​ E ៕

ចុចអានបន្ត Neymar ជួយ​ឲ្យ​ប្រេស៊ីល ឈ្នះ​ក្រូអាត ក្រោយ​រង​របួស​ជាង ៣ខែ

ប្រភព៖ Sky Sports ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;