ថ្ងៃ​ទី​៦​មិថុនា កម្ពុជា​នឹង​ដាក់​ដំណើរការ​កន្លែង​ធ្វើ​លិខិត​ឆ្លង​ដែន​ថ្មី​នៅ​ខេត្ត​ចំនួន ៣

  • 2018-06-05 02:36:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ខេត្ត​បាត់ដំបង បន្ទាយមានជ័យ និង​ខេត្ត​កោះកុង នឹង​មាន​ការ​ដាក់​សម្ពោធ​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​កន្លែង​ផ្ដល់​សេវា​លិខិត​ឆ្លង​ដែន​ធម្មតា​គំរូ​ថ្មី នៅ​ថ្ងៃ​ទី​៦ ខែ​មិថុនា ឆ្នាំ​២០១៨។

អគ្គនាយកដ្ឋាន​អត្ត​សញ្ញាណកម្ម​ បាន​បញ្ជាក់​ថា ការ​ដាក់​ឱ្យ​ដំណើរការ​សាខា​ទាំង៣​ខាងលើ​នេះ គឺ​ដើម្បី​លើក​កម្ពស់​ការ​ផ្តល់​សេវា​លិខិត​ឆ្លងដែន​ធម្មតា​ជូន​ប្រជាពលរដ្ឋ​ឱ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព និង​ឆាប់រហ័ស។ អាសយដ្ឋាន​សាខា​ផ្តល់​សេវា​លិខិត​ឆ្លងដែន​ធម្មតា​គំរូ​ថ្មី នៅ​តាម​ខេត្ត​ចំនួន​៣​នេះ រួមមាន៖

  • ខេត្ត​បាត់ដំបង៖ នៅ​ដីឡូតិ៍​លេខ F29 ភូមិ​ជំនីក ឃុំ​អន្លង់វិល ស្រុក​សង្កែ។ ទូរសព្ទ​ទំនាក់​ទំនង៖ ០៧០ ៨៦៨ ៦៨៨។

  • ខេត្ត​បន្ទាយ​មានជ័យ៖ ផ្ទះលេខ៥២-៥៤ ភូមិ​គីឡូម៉ែត្រលេខ៤ សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត។ ទូរសព្ទ​ទំនាក់ទំនង៖ ០៦១ ២១១ ១៩៨។

  • ខេត្ត​កោះកុង៖ ស្ថិត​នៅភូមិ​លេខ៤ សង្កាត់​ដងទង់ ក្រុង​ខេមរភូមិន្ទ។ ទូរសព្ទ​ទំនាក់ទំនង៖ ០៨១ ៨៤៤ ៨១២៕

អត្ថបទ​ពាក់ព័ន្ធ៖

អត្ថបទ៖ ឈាង.

អត្ថបទថ្មី
;