ពូទីន និង អាញ់ស្ទាញ លើក​ឡើង​ស្រដៀង​គ្នា រឿង​សង្គ្រាម​លោក​លើក​ទី៣

  • 2018-06-07 10:46:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក វ្លាឌីមៀ ពូទីន ប្រធានាធិបតី​រុស្ស៊ី និង​រូបវិទូ​ដ៏​ល្បី ដែល​បាន​បង្កើត​រូបមន្ត​ផលិត​អាវុធ​នុយក្លេអ៊ែរ លោក អាល់ប៊ឺត អាញ់​ស្ទាញ បាន​លើកឡើង​ស្រដៀង​គ្នា​ថា សង្រ្គាម​លោក​លើក​ទី​៣ គឺ​ជា​ការ​បញ្ចប់​នៃ​ជីវិត​ទាំង​អស់​លើ​ផែន​ដី។

លោក ពូទីន បាន​លើក​ឡើង​ក្នុង​កម្មវិធី​ទូរទស្សន៍​នៅ​ថ្ងៃ​ទី៧ ខែ​មិថុនា ២០១៨​នេះ​ថា សង្រ្គាម​លោក​លើក​ទី​៣ នឹង​ក្លាយ​ជា​ការ​បញ្ចប់​នៃ​អរិយធម៌។ ចំណែក​លោក អាល់ប៊ឺត អាញ់​ស្ទាញ បាន​លើក​ឡើងអំឡុងពេល​លោក​នៅមាន​ជីវិត​ថា "ខ្ញុំ​មិន​ដឹង​ ពិភពលោក​នឹង​ប្រើ​អាវុធ​អ្វី​ក្នុង​សង្រ្គាម​លោក​លើក​ទី៣ នោះ​ទេ ប៉ុន្ដែ​សម្រាប់​សង្រ្គាម​លោក​លើក​ទី៤ នឹង​វាយ​ប្រយុទ្ធ​គ្នា​ដោយ​ដំបង និង​ដំ​ថ្ម"។ ការ​លើក​ឡើង​របស់​លោក អាញ់ស្ទាញ មាន​ន័យ​ថា សង្រ្គាម​លោក​លើក​ទី៣ នឹង​បង្ក​ការ​បំផ្លាញ​ទាំង​ស្រុង​មក​លើ​ជីវិត​ដែល​មាន​លើ​ភព​ផែន​ដី​នេះ ដែល​ធ្វើ​ឲ្យ​មនុស្ស​វិល​ទៅ​ដូច​សម័យ​បុរេប្រវត្តិ​វិញ ហើយ​មនុស្ស​នឹង​ច្បាំង​គ្នា​ដោយ​ដំបង និង​ដំ​ថ្ម​វិញ៕

ប្រភព៖ RT ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;