បារាំង​ផ្ដល់​កម្ចី ១៤​លាន​ដុល្លារ ដល់​ក្រុមហ៊ុន​នាំចេញ​អង្ករ​ក្រអូប​កម្ពុជា​មួយ

  • 2018-06-08 09:26:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ស្ថាប័ន​ហិរញ្ញវត្ថុ ប្រូប៉ាកូ (PROPACO) ដែល​ជា​បុត្រ​សម្ព័ន្ធ​របស់​ទីភ្នាក់ងារ​អភិវឌ្ឍ​បារាំង (AFD) បាន​សម្រេច​ផ្ដល់​ហិរញ្ញប្បទាន​ចំនួន ១៤​លាន​ដុល្លារ​ដល់​ក្រុមហ៊ុន ហ្គោលដេនរ៉ាយស៍ (Golden Rice) ដែល​ជា​ក្រុមហ៊ុន​ផលិត និង​នាំចេញ​អង្ករ​ក្រអូប​របស់​កម្ពុជា។ កិច្ចព្រមព្រៀង​កម្ចី​នេះ ត្រូវ​បាន​ចុះ​ហត្ថលេខា​នៅ​ប្រទេស​សិង្ហបុរី កាលពី​ថ្ងៃ​ទី៧ ខែ​មិថុនា ២០១៨ ម្សិលមិញ។

ជំនួយ​នេះ នឹង​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន ហ្គោលដេនរ៉ាយស៍ ពង្រីក​សមត្ថភាព​ផលិតកម្ម​របស់​ខ្លួន ព្រមទាំង​អាច​ផលិត​ថាមពល​អគ្គិសនី ១​មេហ្កាវ៉ាត់​បន្ថែម​ទៀត (ដើរ​ដោយ​ការ​ដុត​អង្កាម)។

សូម​បញ្ជាក់​ថា ហិរញ្ញប្បទាន​ថ្មី​នេះ គឺ​ជា​កម្ចី​ទី៣ ដែល​ប្រូប៉ាកា​បាន​ផ្ដល់​ឲ្យ​ក្រុមហ៊ុន ហ្គោលដេនរ៉ាយស៍ បន្ទាប់​ពី​ការ​ផ្ដល់​កម្ចី​ដំបូង​ចំនួន ៧​លាន​ដុល្លារ​នៅ​ឆ្នាំ​២០០៩ ពេល​ក្រុមហ៊ុន​ចាប់​ផ្ដើម​ដំណើរការ និង​កម្ចី​មួយ​ទៀត​ចំនួន ១០​លាន​ដុល្លារ នៅ​ឆ្នាំ​២០១៣ ដើម្បី​ទ្រទ្រង់ និង​ពង្រីក​ទីផ្សារ​របស់​ក្រុមហ៊ុន៕

អត្ថបទ៖ វាសនា

អត្ថបទថ្មី
;