លីគ​កំពូល​កម្ពុជា ថ្ងៃ​នេះ​ មាន​គូ​ពិសេស ​ដែល​មិន​អាច​មើល​រំលង​បាន​ឡើយ

  • 2018-06-09 03:48:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លីគ​កំពូល​កម្ពុជា សប្ដាហ៍​ទី​៩ ​នឹង​ឈាន​ចូល​មក​ដល់​នៅ​ចុង​សប្ដាហ៍​នេះ​ហើយ ដោយ​មាន​ក្រុម​ខ្លាំង​ៗ​ប៉ះ​គ្នា ដូចជា ​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង ​តតាំង​ជាមួយ​វិសាខា ​និង​ភ្នំពេញ​ក្រោន ប៉ះ​ជាមួយ​បឹង​កេត​ជា​ដើម។

ព្រះ​ខ័ន​រាជ​ ត្រូវ​ទៅ​ប្រកួត​ជាមួយ​វិសាខា​នៅ​កីឡដ្ឋាន​វេស្ទើន រសៀល​ម៉ោង​៣​នេះ។ ក្រុម​របស់​លោក Nestor ​ត្រូវ​អវត្តមាន​កីឡាករ​​សំខាន់​៨​នាក់​ឯ​ណោះ ​ព្រោះ​ថា​ពួកគេ​សុទ្ធ​តែ​ជាប់​ពិន័យ​មិន​អាច​ចូល​លេង​បាន។ ​កីឡាករ​ទាំង​៨​នាក់​នេះ រួម​មាន នុប តុលា, សឿយ វិសាល , សុក សំណាង, អាំ សុវណ្ណារ៉ាត់, សារ៉េត គ្រីយ៉ា, ហួយ ផល្លីន, អោម ឧត្ដម ​និង Shane Booysen ។

ដោយ​ឡែក​ សម្រាប់​១​គូ​ពិសេស​ទៀត​នោះ ​ភ្នំពេញ​ក្រោន ​នឹង​ត្រូវ​បើក​កីឡដ្ឋាន RSN ​របស់​ខ្លួន​ស្វាគមន៍​ក្រុម​ភ្ញៀវ​បឹង​កេត ​វេលា​ម៉ោង​៦​ល្ងាច​នេះ​ដែរ។ បឹង​កេត​ត្រូវ​ការ​ជ័យជម្នះ​នេះ ​ដើម្បី​បន្ដ​ឈរ​កំពូល​តារាង​លីគ ប្រសិន​បើ​ភ្លាត់​ចាញ់ ​នោះ​អាច​នឹង​បាត់​តំណែង​បាន ដោយសារ​តែ​ណាហ្គាវើល ​កំពុង​ប្រដេញ​ពី​ក្រោយ។ ដូច​គ្នា​នេះ​ដែរ ​ក្រោន​ក៏​ត្រូវ​ការ​ពិន្ទុ​ដូច​គ្នា ព្រោះ​ការ​ប្រជែង​ពាន​របស់​ពួកគេ​មិន​ទាន់​បញ្ចប់​ឡើយ។ ឈរ​នៅ​ត្រឹម​ចំណាត់​ថ្នាក់​លេខ​៤​នេះ ត្រឹម​៨​ប្រកួត​កន្លង​មក គឺ​អាច​មាន​ឱកាស​ក្នុង​ប្រជែង​ពាន​បាន។

នៅ​ថ្ងៃ​សៅរ៍​នេះ​ នា​ខេត្ត​សៀមរាប​ឯ​ណោះ ក៏​មាន​១​គូ​ដែរ ​ដែល​គេ​ហៅ​ថា សៀមរាប Derby ។ ​នេះ​ជា​ការ​ប៉ះ​គ្នា​រវាង​ក្រុម Angkor Tiger ជាមួយ​ក្រុម Soltilo Angkor ​នៅ​កីឡដ្ឋាន​ខេត្ត​សៀមរាប​ផ្ទាល់។ ការ​ប្រកួត​នឹង​ធ្វើ​ឡើង​វេលា​ម៉ោង​៣:៣០​រសៀល ​ហើយ​វា​ក៏​ជា​ការ​ប្រកួត​មួយ​ដែល​គេ​គិត​ថា​នឹង​មាន​អ្នក​ចូល​ទស្សនា​ច្រើន៕

ប្រភព៖ Sabay News អត្ថបទ៖ មុន្នីរម្យ

អត្ថបទថ្មី
;