កីឡាករ​ក្មេង​ជាងគេ​នៅ World Cup រក​គ្រាប់​បាល់​បាន​ជាលើក​ដំបូង​ឱ្យ​អូស្ត្រាលី

  • 2018-06-10 01:32:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Daniel Arzani ដែលជា​កីឡាករ​ក្មេង​ជាងគេ​បំផុត​នៅ World Cup 2018 នេះ បាន​រក​គ្រាប់​បាល់​ជាលើក​ដំបូង​ឱ្យ​អូស្រ្តាលី ក្នុងការ​ប្រកួត​មិត្តភាព​អន្តរជាតិ​ជាមួយ ហុងគ្រី កាលពី​យប់មិញ​នេះ ដោយ​យកឈ្នះ​ក្នុង​លទ្ធផល ២-១។

Arzani វ័យ ១៩ឆ្នាំ ដែល​បច្ចុប្បន្ន​កំពុង​លេង​ឱ្យ​ក្លឹប Melbourne City បាន​ស៊ុត​បញ្ចូល​ទី​ក្រុម ហុងគ្រី នៅ​នាទី​៧៤ និង​១គ្រាប់​ទៀត​របស់​អូស្ត្រាលី ធ្វើបាន​ដោយ Kadar នៅ​នាទី៩០+២។ ចំណែក១​គ្រាប់​របស់​ហុងគ្រី គឺ​ធ្វើបាន Sainsbury នៅ​នាទី​៨៨។

Arzani (លេខ២៦) កំពុងប្រទាញប្រទង់ជាមួយកីឡាករហុងគ្រី ក្នុងការប្រកួតមិត្តភាពអន្តរជាតិកាលពីយប់មិញ (រូបថត៖ វិបសាយ ABC Australia)
គួរ​បញ្ជាក់ដែរ​ថា នៅក្នុង​ព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោក​នេះ Arzani គឺមាន​អាយុ​ក្មេងជាង​កីឡាករ​បារាំង Kylian Mbappe ប្រមាណ​តែ ១៥ថ្ងៃ​ប៉ុណ្ណោះ។

អូស្ត្រាលី នឹង​ត្រូវ​ចាប់ផ្តើម​ប្រកួត​ជាមួយ បារាំង ក្នុង​ពូលC នៅថ្ងៃទី​១៦ ខែ​មិថុនា ឆ្នាំ​២០១៨ខាង​មុខនេះ​ក្នុង​វគ្គ​ចែកពូល World Cup។ ក្នុង​ពូលនេះ ក៏រួម​មាន២ក្រុម​ទៀត​ដែរគឺ ដាណឺម៉ាក និង​ប៉េរូ៕

សូមទស្សនាវីដេអូ Highlight

ប្រភព៖ BBC ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;