ធនាគារ​ជាតិ ចេញ​ប្លង់​អគារ​ថ្មី រចនា​ឡើង​តាម​លំនាំ​ប្រាសាទ​ភ្នំ

  • 2018-06-12 13:19:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ធនាគារជាតិនៃកម្ពុជា នឹងសាងសង់​អ​គារស្នាក់ការ​ថ្មី លើ​ទីតាំង​បច្ចុប្បន្ន ពោល​គឺ​នៅតាម​ដង​មហាវិថីព្រះនរោត្តម នាពេល​ឆាប់ៗ​ខាងមុខ។ នេះ​បើ​យោង​តាម​ការ​ប្រកាស​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា នៅ​លើ​ទំព័រ​ផ្លូវការ​របស់ខ្លួន។

នៅ​ក្នុង​សេចក្ដី​ប្រកាស​ដដែល​នោះ បាន​បញ្ជាក់ថា អគារស្នាក់ការ​ថ្មីនេះ ត្រូវ​បាន​រចនា​ឡើង តាម​លំនាំ​ប្រាសាទ​ភ្នំ ដែល​បង្ហាញពីវប្បធម៌ខ្មែរ បង្ហាញពី​ភាព​រឹងមាំ ទំនើប និងការរីក​ចម្រើន​នៃ​វិស័យ​ធនាគារ នាពេលបច្ចុប្បន្ន។

ប្លង់​អគារ​ថ្មី​នៃ​ធនាគារ​ជាតិ​នៃ​កម្ពុជា ដែល​សាងសង់​លើ​ទីតាំង​បច្ចុប្បន្ន
សូម​បញ្ជាក់ថា អគារ​ស្នាក់ការ​នៃ​ធនាគារ​ជាតិ​កម្ពុជា បាន​ប្រែ​រូបរាង​ជាច្រើន​ដង​រួចមកហើយ គិត​ចាប់​ពី​តាំង​ពី​បង្កើត​ កាលពី​ឆ្នាំ​១៩៥៤ មក។ ចង់​ដឹង​ថា​ប្រែប្រួល​បែប​ណា សូម​មើល​រូបភាពដូច​ខាងក្រោម៖
អគារ​ធនាគារជាតិ​នៃ​កម្ពុជា ក្នុងឆ្នាំ​១៩៥៤
អគារ​ធនាគារ​ជាតិ​នៃ​កម្ពុជា ក្នុងឆ្នាំ១៩៧៩
អគារធនាគារជាតិ​នៃ​កម្ពុជា ក្នុងឆ្នាំ​១៩៩០
អគារ​ធនាគារជាតិ​នៃកម្ពុជា ក្នុងឆ្នាំ​២០០៣
អគារ​ធនាគារជាតិ​នៃ​កម្ពុជា នាពេល​បច្ចុប្បន្ន

រូបភាព៖ ធនាគារ​ជាតិ​នៃ​កម្ពុជា

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;