Chelsea ទទួល​បាន​កិច្ច​សន្យា​ពាណិជ្ជកម្ម​ធំ​មួយ​មិន​ធ្លាប់​មាន​ក្នុង​ប្រវត្តិសាស្ត្រ Premier League

  • 2018-06-13 01:51:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម​តាខៀវ Chelsea បាន​បញ្ជាក់​ជា​ផ្លូវការ​ថា ពួក​គេ​បាន​ចុះ​កិច្ច​ព្រមព្រៀង​មួយ​ជាមួយ​នឹង​ដៃ​គូ​ពាណិជ្ជកម្ម​ថ្មី​គឺ ក្រុមហ៊ុន​រថយន្ត Hyundai។ កិច្ច​ព្រមព្រៀង​តម្លៃ​ជាង​៥៣​លាន​ដុល្លារ​នេះ នឹង​តម្រូវ​ឲ្យ​អាវ​របស់​កីឡាករ Chelsea ដាក់​បំពាក់​និមិត្តសញ្ញា Hyundai នៅ​ជាប់​នឹង​ដៃ​អាវ សម្រាប់​រដូវ​កាល​ប្រកួត​ក្នុង​ស្រុក​ឆ្នាំ ២០១៨-២០១៩។

យោង​តាម​ការ​ចុះ​ផ្សាយ​របស់ Daily Mail បាន​ឲ្យ​ដឹង​ថា វា​ជា​កិច្ច​ព្រមព្រៀង​មួយ​ដែល​មាន​តម្លៃ​ថ្លៃ​បំផុត​នៅ​ក្នុង​ប្រវត្តិសាស្ត្រ Premier League សម្រាប់​ការ​ដាក់​ផ្សាយ​ពាណិជ្ជកម្ម​លើ​ដៃ​អាវ​យ៉ាង​ដូច្នេះ។ ក្រុម​ដែល​គ្រប់គ្រង​កំណត់ត្រា​ចាស់​គឺ Arsenal ដែល​ចុះ​កិច្ច​ព្រមព្រៀង​គ្នា​ជាមួយ​នឹង​ក្រុមហ៊ុន​ទេសចរណ៍ Visit Rwanda ក្នុង​តម្លៃ ៤០​លាន​ដុល្លារ។ ភាព​ជា​ដៃគូ​ពាណិជ្ជកម្ម​រវាង Chelsea និង Hyundai នឹង​មាន​រយៈពេល​មិន​តិច​ជាង ៤​ឆ្នាំ​នោះ​ឡើយ។

Chelsea នឹង​ពាក់​អាវ​មាន​និមិត្តសញ្ញា Hyundai ជា​លើក​ដំបូង​នៅ​ពេល​ការ​ប្រកួត​មិត្តភាព​ជាមួយ​នឹង​ក្រុម Perth Glory នា​ថ្ងៃ​ទី​២៣ ខែ​កក្កដា ឆ្នាំ​២០១៨​ខាង​មុខ៕

ប្រភព៖ SportsLens ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;