ត្រាំ កាន់​ជើង គីម ជុងអ៊ុន នៅ​ពេល​សម្ភាស​ជាមួយ Fox News

  • 2018-06-14 03:37:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ស្ថិត​នៅ​ក្នុង​កិច្ច​សម្ភាសន៍​មួយ​ជាមួយ​នឹង​សារព័ត៌មាន Fox នៅ​ថ្ងៃ​ទី​១៤​មិថុនា​នេះ លោក ដូណាល់ ត្រាំ ប្រធានាធិបតី​អាមេរិក បាន​បង្ហាញ​ពី​មតិ​វិជ្ជមាន និង​គាំទ្រ​ជា​ច្រើន​ចំពោះ​មេ​ដឹក​នាំ​កូរ៉េ​ខាង​ជើង​លោក គីម ជុងអ៊ុន។

លោក ដូណាល់ ត្រាំ ប្រធានាធិបតី​អាមេរិក/ រូបភាព៖ Fox News
ថ្វី​ត្បិត​តែ​មាន​ការ​ក្រើន​រំលឹក​ពី​អ្នក​ឆ្លងឆ្លើយ​ព័ត៌មាន Fox លោក Bret Bair ដែល​ថា មេ​ដឹក​នាំ​កូរ៉េ​ខាង​ជើង ធ្លាប់​សម្លាប់​មនុស្ស​ជា​ច្រើន​ហើយ​ក្ដី ក៏​លោក ត្រាំ មិន​ចាប់​អារម្មណ៍​នឹង​ចំណុច​នេះ​ដែរ។ ផ្ទុយ​ទៅ​វិញ លោក​ប្រធានាធិបតី បាន​ប្រាប់​ទៅ​វិញ​ថា លោក គីម ជា​មនុស្ស​ដ៏​រឹងមាំ វៃ​ឆ្លាត និង​ជា​អ្នក​ចរចា​ល្អ​មួយ​រូប ដែល​អាច​ធ្វើ​កិច្ចការ​ធំ​បាន​ទាំង​វ័យ​ក្មេង។ "ប្រសិន​បើ​អ្នក​អាច​ធ្វើ​វា​បាន​នៅ​អាយុ ២៧​ឆ្នាំ (មេ​ដឹក​នាំ​ប្រទេស) នោះ​ហើយ​អ្នក​ជា​មួយ​ក្នុង​ចំណោម​មនុស្ស​១​ម៉ឺន​ដែល​អាច​ធ្វើ​វា​បាន" នេះ​ជា​ការ​លើក​ឡើង​របស់​លោក ត្រាំ ដែល​សរសើរ​លោក គីម អាច​ឡើង​កាន់​តំណែង​បន្ត​ពី​ឪពុក​នៅ​វ័យ ២៧​ឆ្នាំ។
លោក គីម ជុងអ៊ុន និង​លោក ដូណាល់ ត្រាំ ក្នុង​ពិធី​ចុះ​ហត្ថលេខា​ អំឡុង​ជំនួប​ចរចា​ជា​ប្រវត្តិសាស្រ្ដ នៅ​សណ្ឋាគារ Capella Hotel សិង្ហបុរី នាថ្ងៃ​១២ មិថុនា ២០១៨

សូម​បញ្ជាក់​ថា កិច្ច​សម្ភាសន៍​របស់​លោក ដូណាល់ ត្រាំ ធ្វើ​ឡើង​ក្រោយ​ពី​ពេល​ដែល​លោក​ត្រឡប់​មក​ពី​ប្រទេស​សិង្ហបុរី បន្ទាប់​ពី​ជំនួប​កំពូល​ជា​ប្រវត្តិសាស្ត្រ​រវាង​អាមេរិក-​កូរ៉េ​ខាង​ជើង កាល​ពី​ថ្ងៃ​ទី​១២ ខែ​មិថុនា ឆ្នាំ​២០១៨៕

ប្រភព៖ Businessinsider ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;