អ្នកជាប់​បាក់ឌុប​ឆ្នាំ​២០១៥ អាច​ដក​សញ្ញាបត្រ​បានហើយ

  • 2018-06-15 03:13:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អ្នក​ដែល​បាន​ប្រឡង​ជាប់​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ សម័យ​ប្រឡង ២៤ សីហា ឆ្នាំ២០១៥ អាចដក​សញ្ញាបត្រ​បានហើយ​នៅតាម​មន្ទីរ​អប់រំ យុវជន និង​កីឡា​រាជធានី-ខេត្ត។ នេះ​បើតាម​សេចក្តី​ជូន​ដំណឹង​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា កាលពី​ថ្ងៃទី១៤ ខែ​មិថុនា ឆ្នាំ​២០១៨។

លោក ហង់ ជួន ណារ៉ុន រដ្ឋមន្រ្តី​ក្រសួង​អប់រំ បាន​ណែនាំ​ឱ្យ​ប្រធាន​មន្ទីរ​អប់រំ​រាជធានី-ខេត្ត ចាត់​តំណាង​ឱ្យមក​ទទួល​សញ្ញាបត្រ​នេះ នៅ​នាយកដ្ឋាន​កិច្ចការ​ប្រឡង​ចាប់ពី​ពេលនេះ​តទៅ ដើម្បី​យកទៅ​ចែកជូន​បេក្ខជន​ដែល​បាន​ប្រឡង​ជាប់​ដោយ​ឥតគិតថ្លៃ។

បេក្ខជនប្រឡងបាក់ឌុប ទៅមើលលទ្ធផលប្រឡងនៅមណ្ឌល១កន្លែង ក្នុងរាជធានីភ្នំពេញ កាលពីឆ្នាំ២០១៦
គួរ​រំលឹក​ថា កាល​ពីថ្ងៃទី៦ ខែ​មិថុនា ឆ្នាំ២០១៨​កន្លង​ទៅ ក្រសួង​អប់រំ ក៏បាន​ប្រកាស​ឱ្យអ្នកដែល​ប្រឡង​ជាប់ កាលពី​ឆ្នាំ​២០១៤ ទៅដក​សញ្ញាបត្រ​មធ្យមសិក្សាទុតិយភូមិ​នេះ​ផងដែរ៕

អត្ថបទ​ទាក់ទងអ្នក​ជាប់​បាក់ឌុប​ឆ្នាំ​២០១៤ អាច​ដក​សញ្ញាបត្រ​បាន​ហើយ

អត្ថបទ៖ សំភី

អត្ថបទថ្មី
;