ប្រទេស​អាស៊ាន​ពីរ ផ្ទុះ​កម្ដៅ​ពាណិជ្ជកម្ម​ដាក់​គ្នា ពាក់ព័ន្ធ​ការ​នាំចេញផ្លែ​ឈើ

  • 2018-06-15 08:02:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រទេស​ថៃ និង​ប្រទេស​ឥណ្ឌូណេស៊ី មក​ដល់​ពេល​នេះ កំពុង​មាន​បញ្ហា​ពាណិជ្ជកម្ម​ជាមួយ​គ្នា ពាក់ព័ន្ធ​នឹង​បម្រាម​នាំចេញ​ផ្លែ​មៀន និង​ផ្លែ​ធូរេន​របស់​ថៃ ទៅ​កាន់​ប្រទេស​ឥណ្ឌូណេស៊ី អំឡុង​រដូវ​ប្រមូល​ផល ដែល​កំពុង​ចូល​មក​ដល់។

ផ្លែមៀន​ស្ងួត​របស់​ថៃ នៅ​ក្នុង​ខេត្ត​ឈៀងម៉ៃ (រូបភាព៖ Bangkok Post)
លោក Sontirat Sontijirawong រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ថៃ​បាន​បញ្ជាក់​ថា ពេល​នេះ អាជ្ញាធរ​ទទួល​បន្ទុក​កិច្ចការ​ពាណិជ្ជកម្ម​នេះ កំពុង​សិក្សា​ពី​ផល​ប៉ះពាល់ និង​វិធានការ​សងសឹក​ប្រឆាំង​នឹង​ប្រទេស​ឥណ្ឌូណេស៊ី​វិញ។ គម្រោង​ចំណាត់ការ​សងសឹក​របស់​ថៃ គឺ​ក្រោយ​ប្រទេស​ឥណ្ឌូណេស៊ី​បាន​ដាក់​បម្រាម​លើ​ការ​នាំចូល​ផ្លែឈើ​របស់​ថៃ អំឡុង​រដូវ​ប្រមូល​ផល ដែល​ធ្វើ​ឡើង​ចាប់​តាំង​ពី​ថ្ងៃទី១ ខែ​មករា ២០១៨ មក​ម្ល៉េះ។

លោក​រដ្ឋមន្រ្តី​ពាណិជ្ជកម្ម​ថៃ​បញ្ជាក់​ថា "វិធានការ​លើ​ការ​នាំចូល​ដូច្នេះ ត្រូវ​ចាត់​ថា​មិន​ស្មើភាព ព្រោះ​រដូវ​ប្រមូល​ផល​របស់​របស់​ពួកគេ សម្រាប់​ផ្លែ​មៀន និង​ផ្លែ​ធូរេន មិន​ដូច​នឹង​រដូវ​ប្រមូល​ផល​របស់​ពួក​យើង​នោះ​ទេ... យើង​នឹង​ធ្វើការ​ប្រឆាំង ដើម្បី​ទម្លាប់​ពាណិជ្ជកម្ម​ស្មើ​ភាព និងបង្កើត​ការ​ប្រកួត​ប្រជែង​លើ​ទំនិញ​របស់​ពួក​យើង"។

លោក Sontirat Sontijirawong រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ថៃ​

លោក​បាន​សង្កត់​ធ្ងន់​ថា រដ្ឋាភិបាល​ថៃ​នឹង​ធ្វើការ​ត្រួត​ពិនិត្យ​ទំនិញ​នាំចូល​របស់​ឥណ្ឌូណេស៊ី​កាន់តែ​តឹងរ៉ឹង​ជាង​មុន ប្រសិន​បើ​ការ​នាំចេញ​របស់​ថៃ​ត្រូវ​ខ្ទាតចេញ​ពី​ទីផ្សារ​របស់​ឥណ្ឌូណេស៊ី។

សូម​បញ្ជាក់​ថា នៅ​ឆ្នាំ​២០១៧ ប្រទេស​ថៃ​បាន​នាំចេញ​ផ្លែ​មៀន ៩៧០០០​តោន​ទៅ​កាន់​ឥណ្ឌូណេស៊ី ដោយ​មាន​ទំហំ​ទឹកប្រាក់ ៨៣,៧​លាន​ដុល្លារ៕

ប្រភព៖ Bangkokpost ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;