អាមេរិក ព្រមាន​ចំពោះ​ការ​គំរាមកំហែង​ភេរវកម្ម​នៅ​ World Cup

  • 2018-06-16 01:37:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កាលពី​ថ្ងៃ​សុក្រ ទី១៥​មិថុនា ក្រសួង​ការ​បរទេស​អាមេរិក បាន​អះអាង​ថា អំពើ​ភេរវកម្ម​អាច​កើត​មាន​ឡើង​គ្រប់ពេលវេលា​នៅ​ក្នុង​កីឡដ្ឋាន ដែល​ត្រូវ​​រៀបចំ​ព្រឹត្តិការណ៍ FIFA World Cup 2018 តែ​ក្រសួង​ការ​បរទេស​អាមេរិក មិន​បាន​បង្ហាញ​ថា​ជា​ការ​គំរាមកំហែង​របស់​ក្រុម​ណា​មួយ​ជាក់លាក់​នោះ​ទេ។

De Gea ឈរមើលបាល់របស់ Ronaldo ហោះចូលទី ក្នុងការប្រកួតរវាង ព័រទុយហ្គាល់ ជាមួយ អេស្ប៉ាញ កាលពីយប់មិញ (រូបថត៖ Reuters)
***«ព្រឹត្តិការណ៍​ធំ ដូច​ជា​ World Cup អាច​ជា​គោលដៅ​របស់​ក្រុម​ភេរវក... ទោះបីជា​សន្តិសុខ​សម្រាប់ World Cup ត្រូវ​បាន​រឹតបណ្ដឹង​ក៏ដោយ ក៏​ពួក​ភេរវក​អាច​វាយប្រហារ​នៅ​ក្នុង​តំបន់​រៀបចំ​ព្រឹត្តិការណ៍​ដូចជា កីឡដ្ឋាន ​កន្លែង​ទស្សនា​របស់​អ្នកគាំទ្រ រមណីយដ្ឋាន​ទេសចរណ៍ ស្ថានីយ​ដឹកជញ្ជូន​សាធារណៈ និង​ទីតាំង​សាធារណៈ​ផ្សេងៗ​ទៀត»***។ ក្រសួង​ការ​បរទេស​អាមេរិក បញ្ជាក់។

ក្រសួង​ការ​បរទេស​ខាងលើ ក៏​បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​អាមេរិក ដែល​មាន​បំណង​ធ្វើ​ដំណើរ​ទៅ​ចូលរួម World Cup នៅ​ប្រទេស​រុស្ស៊ី មាន​ការ​ពិចារណា​សាឡើងវិញ​​ផង​ដែរ​ ដោយ​សារ​ការ​គំរាមកំហែង​ភេរវកម្ម ក៏ដូចជា​កត្តា​រំខាន និង​ការ​ជំរិត​ទារ​ប្រាក់​ពី​មន្ត្រី​រុស្ស៊ី​ជា​ដើម​៕

ប្រភព៖ Channelnewsasia ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;