តើ​ពាន និង​មេដាយ World Cup ផលិត​ដោយ​ក្រុមហ៊ុន​ណា?

  • 2018-06-18 03:50:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ពាន​រង្វាន់ និង​មេដាយ World Cup ត្រូវ​បាន​ផលិត​ដោយ​ក្រុមហ៊ុន GDE Bertoni ដែល​មាន​មូលដ្ឋាន​នៅ​ក្រុង Paderno Dugnano ជា​ក្រុង​តូច​មួយ​នៅ​ជាប់​ក្រុង Milan របស់​ប្រទេស​អ៊ីតាលី។


ពាន World Cup ពិត ត្រូវ​បាន​រចនា​ឡើង​នៅ​ឆ្នាំ​១៩៧០ ដោយ​លោក Silvio Gazzaniga ដែល​ជា​វិចិត្រករ​របស់​ក្រុមហ៊ុន GDE Bertoni។ ហើយ​ជា​រៀងរាល់ ៤​ឆ្នាំ​ម្ដង ពាន World Cup សិប្បនិមិត្ត រួម​ជាមួយ​មេដាយ ត្រូវ​បាន​ក្រុមហ៊ុន GDE Bertoni ប្រគល់​ជូន​សហព័ន្ធ​បាល់ទាត់​ពិភពលោក ដើម្បី​ផ្ដល់​ជូន​ក្រុម​បាល់​ទាត់ ដែល​ក្លាយជា​ជើងឯក​នៅ World Cup៕





រូបភាព៖ Al Jazeera

អត្ថបទទាក់ទង៖ ក្រុម​ឈ្នះ World Cup បាន​ត្រឹម​ពាន​សិប្បនិមិត្ត ឯ​ពាន​ពិត​នៅ...

ប្រភព៖ Aljazeera ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;