ប៉ូលិស​ថៃ​កំពុង​តាម​ចាប់​ខ្លួន​នារីម៉ូដែលជាង ១​ពាន់នាក់ ដែល​ផ្សព្វផ្សាយ​ការ​ភ្នាល់​បាល់ World Cup

  • 2018-06-19 00:05:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប៉ូលិស​ថៃ កាលពី​សប្ដាហ៍​មុន បាន​ប្រកាស​តាម​ចាប់​ខ្លួន​នារី​ម៉ូដែលជាង ១​ពាន់​នាក់ ដែល​បាន​ផ្សព្វផ្សាយ​ការ​ភ្នាល់​បាល់​តាម​ប្រព័ន្ធ​អនឡាន​ដោយ​ខុស​ច្បាប់ សម្រាប់​ព្រឹត្តិការណ៍ World Cup។


លោក ​ឧត្តមសេនីយ៍ Chalermkiat Sriworakan អគ្គមេបញ្ជាការ​ង​ប៉ូលិស​ថៃ​បាន​បញ្ជាក់​ថា ដីកា​ត្រូវ​បាន​ធ្វើ​ឡើង​រួចរាល់​ហើយ សម្រាប់​ឃាត់​ខ្លួន​តារា​ម៉ូដែល​ជាង ១​ពាន់​នាក់ ដែល​បាន​ផ្សព្វផ្សាយ​ការ​ភ្នាល់​ល្បែង​អនឡាន​សម្រាប់​វេបសាយ​នានា។ លោក​បន្ថែម​ថា ប៉ូលិស​ក៏បាន​កំណត់​ទីតាំង​ភ្នាល់​បាល់​ទាំង​នោះ​ហើយ និង​កំពុង​រងចាំ​ដីកា​តុលាការ ដើម្បី​បិទ​ទីតាំង​ទាំង​នោះ។

ប្រសិន​បើ​រកឃើញ​ពិរុទ្ធភាព នារី​ម៉ូដែល​ដែល​ផ្សព្វផ្សាយ​ទាំង​នោះ នឹង​ត្រូវ​ប្រឈម​ការ​ជាប់​ពន្ធនាគារ ១​ឆ្នាំ និង​ពិន័យ្យ​ជា​ប្រាក់​ចំនួន ១ពាន់​បាត ស្មើ​ប្រមាណ ៣០​ដុល្លារ៕

ប្រភព៖ Khaosod English ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;