World Cup ៤ថ្ងៃ ប៉ូលិស​ថៃ​ចាប់​អ្នកភ្នាល់​បាល់​ប្រមាណ ៣​ពាន់​នាក់

  • 2018-06-19 01:01:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប៉ូលិស​ថៃ​បាន​ចាប់​ខ្លួន​អ្នក​ភ្នាល់ និង​អ្នក​កត់​ការ​ភ្នាល់​បាល់​ចំនួន​ប្រមាណ ៣​ពាន់​នាក់ នៅ​ទូទាំង​ប្រទេស ក្នុង​រយៈពេល ៤​ថ្ងៃ បន្ទាប់​ពី​ព្រឹត្តិការណ៍ World Cup បាន​ចាប់​ផ្ដើម។ ក្នុង​នោះ មនុស្ស ២៥០​នាក់ ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ក្នុង​ក្រុង​បាងកក។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​ឧត្តមសេនីយ៍ Chalermkiat Srivorkhan មេបញ្ជាការ​រង​ប៉ូលិស​ថៃ។

ប៉ូលិស​ថៃ​បញ្ជាក់​ថា មាន​វេបសាយ​ភ្នាល់​បាល់​ចំនួន​ជាង ១០​ម៉ឺន​ត្រូវ​បាន​រកឃើញ ដែល​ក្នុង​នោះ វេបសាយ​ប្រមាណ ១០០ ជា​ត្រូវ​បាន​បើក​ប្រតិបត្តិការ​ដោយ​ជនជាតិ​ថៃ។

ប៉ូលិស​ថៃ​បញ្ជាក់​ទៀត​ថា ការ​ភ្នាល់​បាល់ World Cup បាន​រីក​កាន់តែ​ធំ​ជាង ៤​ឆ្នាំ​មុន ដោយសារ​តែ​មនុស្ស​កាន់តែ​មាន​ភាព​ងាយស្រួល​ក្នុង​ការ​ចូល​ដំណើរការ​ទៅ​ក្នុង​វេបសាយ​ភ្នាល់​ល្បែង តាមរយៈ​ទូរសព្ទ៕

ប្រភព៖ Bangkokpost ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;