អតីត​បុគ្គលិក​ស្ថានទូត​អាមេរិក ៣២​នាក់ ធ្វើ​បាតុកម្ម​តវ៉ា ទាមទារ ៧​ចំណុច នៅ​ព្រឹក​នេះ

  • 2018-06-19 01:39:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​បុគ្គលិក​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា ចំនួន ៣២​នាក់ បានជួបជុំ​ធ្វើ​បាតុកម្ម​តវ៉ា នៅ​ខាង​មុខ​ស្ថានទូត​អាមេរិក នៅ​ជិត​វត្តភ្នំ នា​ម៉ោង ៨​ព្រឹក​ថ្ងៃទី១៩ ខែ​មិថុនា ឆ្នាំ​២០១៨​នេះ ដោយ​ទាមទារ ៧​ចំណុច។

ការ​ទាមទារ​ទាំង ៧​ចំណុច​នោះ មាន​ដូចជា៖

១. ទាមទារ​រក​យុត្តិធម៌​ពី​ការ​បញ្ឈប់​ពួកគាត់​ពី​ការងារ​ដោយ​បង្ខំ និង​មិន​បង្ហាញ​ភស្តុតាង។

២. ទាមទារកែពាក្យពីបណ្តេញចេញមកជាការកាត់បន្ថយបុគ្គលិកវិញ។

៣. សូមប្តឹង​ពីបទល្មើសរំលោភ​សិទ្ធិបុគ្គល​ដោយ​ដកហូត​យក​ទូរស័ព្ទ​ទៅ​ឆែក​រកមើល​រូបភាព និង​ឯកសារផ្សេងៗ ព្រម​ទាំង​រឹបអូស​យកទូរសព្ទមួយចំនួនទៅរក្សាទុកមួយរយៈទៀតផង។

៤. ទាមទារ​សំណង ៦ខែទៅតាមច្បាប់កាត់បន្ថយបុគ្គលិក។

៥. សូមទូទាត់លុយមូលនិធិឧបត្ថម្ភ (ប្រាក់១២%) ក្នុងខែនេះតែម្តង ព្រោះរយៈពពេលបីខែមកហើយ មិនទាន់ទូទាត់ឲ្យទេ។

៦. សូមប្តឹងទាមទារសំណងលើការបង្ខូចកេរ្តិ៍ឈ្មោះ និងកិត្តិយស ដោយសារតែការចោទប្រកាន់គ្មានភស្តុតាង។

៧. សូមអោយសហគមន៍បុគ្គលិកខ្មែរមានសិទ្ធិចូលរួមរាល់បញ្ហាការបញ្ឈប់បុគ្គលិកខ្មែរ ដែលមានភាពអយុត្តិធម៌ និងមិនត្រឹមត្រូវតាមច្បាប់នៃសៀវភៅការងារ។

ក្រុម​អតីត​បុគ្គលិក​ស្ថានទូត​អាមេរិក​ទាំង​នោះ តវ៉ា​ជំទាស់​នឹង​ស្ថានទូត​អាមេរិក ដែល​បាន​បណ្តេញ​ពួកគេ ចេញ​ពី​ការងារ​ដោយ​អយុត្តិធម៌។

គួរ​រម្លឹក​ថា ស្ថានទូត​អាមេរិក​បាន​បណ្ដេញ​អ្នក​ទាំង ៣២​នាក់ ចេញ​ពី​ការងារ​កាលពី​ថ្ងៃ​ទី២៨ ខែ​មីនា ឆ្នាំ២០១៨ ដោយ​លើក​ហេតុផល​ថា ពួកគេ​បាន​ប្រើប្រាស់​សារ Messenger ក្នុង Facebook Group Chat ចែកចាយ និង​រក្សា​ទុក​រូបភាព-វីដេអូ​អាសអាភាស ដែល​ក្នុង​នោះ មាន​ទាំង​រូប​កុមារ​អាយុ​ក្រោម ១៨​ឆ្នាំ​ផង​ដែរ៕

អត្ថបទ៖ សោភា

;