គីម ជុងអ៊ុន ធ្វើ​ទស្សនកិច្ច​ទៅ​ក្រុង​ប៉េកាំង​ជា​លើក​ទី៣ នៅ​ព្រឹក​នេះ

  • 2018-06-19 02:35:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក គីម ជុងអ៊ុន មេដឹកនាំ​កំពូល​កូរ៉េខាងជើង​នៅ​ព្រឹក​ថ្ងៃ​ទី១៩ ខែ​មិថុនា ២០១៨​នេះ បាន​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​ចិន​ជា​លើក​៣ ដើម្បី​ជួប​ពិភាក្សា​ជាមួយ​លោក ស៊ី ជីងពីង ប្រធានាធិបតី​ចិន។ ទស្សនកិច្ច​របស់​លោក​ទៅកាន់​ក្រុង​ប៉េកាំង មាន​រយៈពេល ២​ថ្ងៃ គី​ពី​ថ្ងៃ​ទី១៩ ដល់ ២០ ខែ​មិថុនា ២០១៨​។

ទស្សនកិច្ច​របស់​លោក គីម ជុងអ៊ុន គឺ​ធ្វើ​ឡើង​តាមរយៈ​យន្តហោះ Air Koryo's An-148 ដែល​បាន​ចាកចេញ​ពី​ក្រុង​ព្យុងយ៉ាង​នៅ​ព្រឹក​នេះ ហើយ​រំពឹង​ថា នឹង​ចុះចត​នៅ​អាកាសយានដ្ឋាន​ក្រុង​ប៉េកាំង នៅ​ម៉ោង ៩:៣០​នាទី​ព្រឹក​នេះ។

សូម​បញ្ជាក់​ថា ទស្សនកិច្ច​របស់​លោក គីម ជុងអ៊ុន ទៅ​កាន់​ក្រុង​ប៉េកាំង​នាពេល​នេះ គឺ​ក្រោយ​លោក​បាន​ជួប​ពិភាក្សា​ជាមួយ​លោក ដូណាល់ ត្រាំ ប្រធានាធិបតី​អាមេរិក កាលពី​ថ្ងៃ​ទី១២ ខែ​មិថុនា ២០១៨ កន្លង​ទៅ៕

ប្រភព៖ Channelnewsasia ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;