ថៃ​ប្រហារ​ជីវិត​ឃាតករ​ម្នាក់ កាលពី​ម្សិលមិញ

  • 2018-06-19 06:31:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ឃាតករ​ឈ្មោះ Theerasak Longji ត្រូវ​បាន​អាជ្ញាធរ​ថៃ​ប្រហារ​ជីវិត​ដោយ​ចាក់​ថ្នាំ​ពុល​សម្លាប់​កាលពី​ថ្ងៃ​ទី១៨ ខែ​មិថុនា ២០១៨ ម្សិលមិញ។ នេះ​ជា​មនុស្ស​ទី៧​ហើយ ដែល​ត្រូវ​បាន​ប្រហារ​ជីវិត ចាប់​តាំង​ពី​ច្បាប់​នេះ​ចូល​ជា​ធរមាន។

រូបភាព៖ Bangkok Post
---

ឃាតករ​នេះ​បាន​សម្លាប់​យុវជន​វ័យ ១៧​ឆ្នាំ​ម្នាក់ ដោយ​ចាក់ ២៤​កាំបិត កាលពី​ថ្ងៃ​ទី១៧ ខែ​កក្កដា ឆ្នាំ​២០១២ កន្លង​ទៅ។ ឃាតករ​រូប​នេះ​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ឧក្រិដ្ឋ ហើយ​ត្រូវ​បាន​តុលាការ​ឧទ្ធរណ៍ និង​តុលាការ​កំពូល​សម្រេច​ថា មាន​ពិរុទ្ធភាព​ដូច​ការ​ចោទ​ប្រកាន់​ដដែល។

លោក Pol Col Naras Savestanan ប្រធាន​នាយកដ្ឋាន​កែប្រែ​បាន​បញ្ជាក់​ថា មក​ដល់​ពេល​នេះ មាន​មនុស្ស ៣២៦​នាក់ ត្រូវ​បាន​កាត់​ទោស​ប្រហារ​ជីវិត ចាប់​តាំង​ពី​ច្បាប់​ប្រហារ​ជីវិត ត្រូវ​បាន​ប្រកាស​ឲ្យ​ប្រើ​នៅ​​ឆ្នាំ​១៩៣៥៕

ប្រភព៖ Bangkokpost ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;