ត្រាំ លើកលែង​ពន្ធ​លើ​ផលិត​ផល​របស់​ក្រុមហ៊ុន​យក្ស​អាមេរិក១ ដែល​មាន​រោងចក្រ​នៅ​ចិន

  • 2018-06-19 06:56:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ បាន​ប្រាប់​ទៅ​កាន់​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Apple លោក Tim Cook ថា រដ្ឋាភិបាល​អាមេរិក​នឹង​មិន​យក​ពន្ធ​លើ​ផលិតផល iPhones ដែល​ត្រូវ​បាន​ដំឡើង​នៅ​ក្នុង​ប្រទេស​ចិន​នោះទេ។ នេះ​ជា​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន New York Times កាលពី​ថ្ងៃ​ទី១៨ ខែ​មិថុនា ឆ្នាំ​២០១៨។

លោក Time Cook កំពុងស្ដាប់ប្រសាសន៍របស់លោក ត្រាំ ក្នុងអំឡុងជំនួបបច្ចេកវិទ្យា នៅសេតវិមាន នាពេលកន្លងទៅ (រូបថត៖ news.sky.com)
ការ​ឲ្យដឹង​នេះ ត្រូវ​ធ្វើឡើង​បន្ទាប់ពី​លោក Cook បាន​ចូល​ជួប​ពិភាក្សា​ជាមួយ​លោក ត្រាំ នៅ​សេតវិមាន កាល​​ពី​ខែ​ឧសភា ពាក់ព័ន្ធ​នឹង​បញ្ហា​ពន្ធ​ដែល​លោក​ប្រធានាធិបតី កំណត់​ចំពោះ​ផលិតផល​ដែល​នាំចូល​ពី​ប្រទេស​ចិន។

យ៉ាង​ណា​ក៏ដោយ ចំពោះ​ការ​សម្រេច​មិន​យក​ពន្ធ​លើ iPhone នេះ ភាគី​ក្រុមហ៊ុន Apple និង សេតវិមាន មិន​ទាន់​បាន​ប្រកាស​ប្រាប់​ឲ្យ​ដឹង​ជា​ផ្លូវការ​នៅ​ឡើយ​ទេ។

យោង​តាម​វេបសាយ Lifewire បាន​ឲ្យដឹង​ថា ផលិតផល iPhone ក៏ដូចជា iPod និង iPad ត្រូវ​បាន​ដំឡើង​ដោយ​ក្រុមហ៊ុន​សំខាន់​ៗ​ពីរ ដែល​មាន​មូលដ្ឋាន​នៅ​កោះ​តៃវ៉ាន់ គឺ Foxconn និង Pegatron ។

iPhone X

កាលពី​ថ្ងៃ​សុក្រ សប្ដាហ៍​កន្លង​ទៅ អ្នននាំពាក្យ​ការិយាល័យ​ពាណិជ្ជកម្ម​អាមេរិក បាន​បញ្ជាក់​ថា ទំនិញ​ចិន រួម​ទាំង​ផលិតផល​បច្ចេកវិទ្យា​សំខាន់ៗ ដែល​ស្មើនឹង​ទំហំ​ទឹកប្រាក់ ៥០ពាន់​លាន​ដុល្លារ ត្រូវ​បាន​ដាក់​ឲ្យ​ស្ថិត​ក្រោម​គោលការណ៍​ពន្ធ ២៥% ។ ក្នុង​នោះ ផលិតផល​ជាង ១១០០​ប្រភេទ​របស់​ចិន បាន​ទទួល​រង​ផល​ប៉ះពាល់​ពី​ការ​កំណត់​ពន្ធ​របស់​អាមេរិក៕

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;