​រដ្ឋាភិបាល សម្រេច​ដាក់​បឹង​យក្ខ​ឡោម​ជា​តំបន់​ប្រើប្រាស់​ច្រើន​យ៉ាង

  • 2018-06-19 09:28:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រាជរដ្ឋាភិបាល​ បាប​សម្រេច​បង្កើត​​តំបន់​ប្រើប្រាស់​ច្រើន​យ៉ាង-បឹង​យក្ខ​ឡោម ដែល​មាន​ផ្ទៃដី​សរុប​ចំនួន ២២៥​ហិកតា ស្ថិត​ក្នុង​ភូមិសាស្ត្រ​សង្កាត់​យក្ខ​ឡោម ក្រុង​បានលុង ខេត្ត​រតនគិរី។ នេះ​បើ​តាម​អនុក្រឹត្យ​ស្តីពី ការ​បង្កើត​តំបន់​ប្រើប្រាស់​ច្រើន​យ៉ាង "បឹង​យក្ខ​ឡោម" ចុះ​ហត្ថលេខា​ដោយ​សម្ដេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី១៣ ខែ​មិថុនា ឆ្នាំ​២០១៨។

ភ្ញៀវទេសចរ កំពុងលេងកម្សាន្ត​នៅ​បឹងយក្ខឡោម
គោល​បំណង​សំខាន់ៗ ៦ យ៉ាង​ នៃ​អនុក្រឹត្យ រួម​មាន៖
  • ដើម្បី​ធានា​ឲ្យ​មាន​ការ​ថែទាំ​ទី​ជម្រក​សត្វព្រៃ និង​ប្រព័ន្ធ​អេកូឡូស៊ី សារព័ន្ធ​មជ្ឈដ្ឋាន​ធម្មជាតិ ព្រមទាំង​ធានា​ឲ្យ​មាន​ការ​បំពេញ​លក្ខខណ្ឌ​ចាំបាច់​សម្រាប់​ប្រភេទ​ណា​មួយ​នៃ​សត្វព្រៃ រុក្ខជាតិ និង​ជីវចម្រុះ

  • រក្សា​លំនឹង​បរិស្ថាន ការពារ​និង​អភិរក្ស​ធនធានធម្មជាតិ និង​រួម​ចំណែក​កាត់បន្ថយ​ការ​ប្រែប្រួល​អាកាសធាតុ​និង​ហានិភ័យ​គ្រោះ​មហន្តរាយ​ធម្មជាតិ

  • ផ្ដល់​ផលិតផល និង​សេវាកម្ម​ធម្មជាតិ សម្រាប់​ការ​ប្រើប្រាស់​ដោយ​និរន្តរភាព

  • លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​ចូលរួម​របស់​សហគមន៍​មូលដ្ឋាន ក៏​ដូចជា​អ្នក​ពាក់ព័ន្ធ​ក្នុង​ការ​ថែរក្សា​ការពារ​អភិរក្ស និង​ការ​ប្រើប្រាស់​ធនធាន​ធម្មជាតិ​ដោយ​និរន្តរភាព

  • បង្កើន​តួនាទី​ប្រព័ន្ធ​អេកូឡូស៊ី​តំបន់​ការពារ​ធម្មជាតិ សម្រាប់​ជា​ផលប្រយោជន៍​ដល់​សង្គម​ជាតិ គ្រប់​ជំនាន់

  • ផ្ដល់​ផលិតផល និង​សេវាកម្ម​ធម្មជាតិ​សម្រាប់​ប្រើប្រាស់​តាម​តម្រូវការ​របស់​សហគមន៍​មូលដ្ឋាន។

អនុក្រឹត្យ បញ្ជាក់​ថា តំបន់​ប្រើប្រាស់​ច្រើន​យ៉ាង បឹង​យក្ខ​ឡោម នេះ​មិន​រួម​បញ្ចូល​ដី​កម្មសិទ្ធិ​ឯកជន និង​ដី​ប្រើប្រាស់​ជា​ប្រយោជន៍​សាធារណៈ​ឡើយ៕

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;