គីម ជុងអ៊ុន ទៅ​ជួប ស៊ី ជីងពីង ៣​ដង ក្នុង​រយៈពេល ៣​ខែ​ចុងក្រោយ​នេះ

  • 2018-06-19 23:57:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក គីម ជុងអ៊ុន មេដឹកនាំ​កំពូល​កូរ៉េខាងជើង​បាន​ធ្វើ​ទស្សនកិច្ច​ទៅ​ជួប​ពិភាក្សា​ជាមួយ​លោក ស៊ី ជីងពីង ប្រធានាធិបតី​ចិន ចំនួន ៣​ដង​ហើយ ក្នុង​រយៈពេល ៣​ខែ​ចុងក្រោយ​នេះ។

ក្នុង​នោះ ទស្សនកិច្ច​លើក​ទី១ គឺ​ធ្វើ​ឡើង​នៅ​ក្រុង​ប៉េកាំង ចាប់ពី​ថ្ងៃ​ទី២៥ ដល់ ២៨ ខែ​មីនា ២០១៨ មុន​លោក គីម ជុងអ៊ុន ជួប​ចរចា​ជាមួយ​លោក មូន ចេអ៊ីន ប្រធានាធិបតី​កូរ៉េខាងត្បូង។ ទស្សនកិច្ច​លើក​ទី២ គឺ​ធ្វើ​ឡើង​នៅ​ក្រុង Dalian នៅ​ដើម​ខែ​ឧសភា ២០១៨ បន្ទាប់​ពី​លោក គីម ជុងអ៊ុន បាន​ជួប​ចរចា​ជាមួយ​លោក មូន ចេអ៊ីន ប្រធានាធិបតី​កូរ៉េខាងត្បូង កាលពី​ចុង​ខែ​មេសា ២០១៨ កន្លង​ទៅ។ ចំណែក​ទស្សនកិច្ច​លើក​ទី៣ គឺ​ធ្វើ​ឡើង​នៅ​ក្រុង​ប៉េកាំង ពី​ថ្ងៃ​ទី១៩ ដល់ ២០ ខែ​មិថុនា ២០១៨ ក្រោយ​លោក គីម ជុងអ៊ុន បាន​ជួប​ចរចា​ជាមួយ​លោក ដូណាល់ ត្រាំ ប្រធានាធិបតី​អាមេរិក កាលពី​ថ្ងៃ​ទី១២ ខែ​មិថុនា ២០១៨ កន្លង​ទៅ។

អំឡុង​ជំនួប​ជាមួយ​លោក គីម ជុងអ៊ុន កាលពី​ម្សិលមិញ លោក ស៊ី ជីងពីង ថា លោក​មាន​ការ​រីករាយ សម្រាប់​ការ​សម្រេច​របស់​កូរ៉េខាងជើង ដើម្បី​លើក​កម្ពស់​កំណែ​ទម្រង់​សេដ្ឋកិច្ច ហើយ​បាន​ទទួល​យក​ការ​គាំទ្រ​ពី​ប្រទេស​ចិន។

ចំណែក​លោក គីម ជុងអ៊ុន បាន​អរគុណ និង​កោត​សរសើរ​ប្រទេស​ចិន សម្រាប់​ការ​ជំរុញ​រំលាយ​នុយក្លេអ៊ែរ​នៅ​ឧបទ្វីប​កូរ៉េ និង​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ការពារ​សន្ដិភាព និង​ស្ថិរភាព​ឧបទ្វីប​នេះ៕

ប្រភព៖ CGTN ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;