នាយករដ្ឋមន្ត្រី​ថៃ ចេញ​ទៅ​ប្រទេស​អឺរ៉ុប​២ ដើម្បី​ស្រូប​ទាញ​ការ​វិនិយោគ​បន្ថែម

  • 2018-06-20 01:53:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅ​ចន្លោះ​ពី​ថ្ងៃ​ទី​២០ ដល់​ថ្ងៃ​ទី​២៥ ខែ​មិថុនា ឆ្នាំ​២០១៨ លោក ប្រាយុទ្ធ ចាន់អូចា នឹង​ធ្វើ​ដំណើរ​ចេញ​ទៅ​កាន់​ប្រទេស​អង់គ្លេស និង​​ប្រទេស​បារាំង។ នេះ​បើ​យោង​តាម​ការ​ប្រកាស​របស់​ក្រសួង​ការបរទេស​ថៃ កាល​ពី​ថ្ងៃ​ទី​១៩​មិថុនា​ម្សិលមិញ។

គោល​បំណង​នៃ​ការ​ចេញ​ដំណើរ​របស់​នាយករដ្ឋមន្ត្រី​រូប​នេះ គឺ​ដើម្បី​ផ្សព្វផ្សាយ​អំពី​សក្ដានុពល​សេដ្ឋកិច្ច​ប្រទេស​ថៃ និង​ដើម្បី​កៀរគរ​ឱកាស​វិនិយោគ​បន្ថែម​ទៀត​ពី​ប្រទេស​អឺរ៉ុប​ទាំង​២។ លោក ប្រាយុទ្ធ នឹង​រៀបចំ​ជំនួប​ជាមួយ​នឹង​លោក​ស្រី Theresa May នាយករដ្ឋមន្ត្រី​អង់គ្លេស នៅ​ថ្ងៃ​ទី​២០​មិថុនា ឯ​ជំនួប​ជាមួយ​នឹង​ប្រធានាធិបតី​បារាំង​លោក Emmanuel Macron នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៥​មិថុនា។

យោង​តាម​ក្រសួង​ការ​បរទេស​ថៃ បាន​ឲ្យ​ដឹង​ថា អំឡុង​ពេល​ស្ថិត​នៅ​អង់គ្លេស និង​បារាំង លោក ប្រាយុទ្ធ នឹង​​លើក​បង្ហាញ​ពី​យុទ្ធនាការ​សេដ្ឋកិច្ច​ថៃ​ថ្មី​ដែល​​មាន​ឈ្មោះ​ថា "Roadshows on Thailand 4.0"។ យុទ្ធនាការ​នេះ​នឹង​ផ្ដោត​សំខាន់​លើ​ការ​ទាក់ទាញ​ការ​វិនិយោគ​នៅ​តំបន់​ឧស្សាហកម្ម​ជា​ច្រើន​នៅ​ច្រក​របៀង​សេដ្ឋកិច្ច​ខាង​កើត​ប្រទេស​ថៃ ដែល​ហៅ​កាត់​ថា EEC (Eastern Economic Corridor)៕

ប្រភព៖ Xinhua ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;