​ប្រាយុទ្ធ៖ ទោសប្រហារជីវិត គឺចាំបាច់សម្រាប់សន្តិភាពជាតិ

  • 2018-06-20 07:33:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នាយករដ្ឋមន្ត្រី​ថៃ លោក ប្រាយុទ្ធ​ ចាន់អូចារ បាន​និយាយ​កាល​ពី​ថ្ងៃ​ទី​១៩ មិថុនា​ម្សិល​មិញថា ទោសប្រហារជីវិត​ គឺ​ត្រូវ​ការ​ចាំបាច់​សម្រាប់​រក្សា​សន្តិភាព​ជាតិ និង​ទប់​ទល់​ទៅ​នឹង​ឧក្រិដ្ឋកម្ម​ដ៏​ឃោរឃៅ។ នេះ​បើ​តាម​ការ​ចុះផ្សាយ​របស់​កាសែតBangkokpost កាលពីថ្ងៃទី១៩ មិថុនាម្សិលមិញ។

លោកប្រាយុទ្ធ​ ថ្លែង​អំឡុងទស្សកិច្ចនៅប្រទេស​កម្ពុជា កាលពីពេល​កន្លងមក
ការ​លើក​ឡើង​របស់​លោក​ប្រាយុទ្ធ គឺ​ឆ្លើយ​តប​ទៅ​នឹង​ការ​រិះ​គន់​លើ​ការ​ប្រហារ​ជីវិត​ឃាតករ​ម្នាក់​កាល​ពី​ថ្ងៃ​ទី១៨ ខែ​មិថុនា កន្លង​ទៅ។

លោក ប្រាយុទ្ធ បាន​បន្ត​ទៀត​ថា «ទោស​ប្រហារ​ជីវិត​នេះ គឺជា​រឿង​ចាំ​បាច់​មួយ​សម្រាប់​ប្រទេស​យើង ហើយ​ប្រជាជន​ចង់​បាន​វា»។

គួរ​រម្លឹក​ថា ឃាតករ​ឈ្មោះ Theerasak Longji ត្រូវ​បាន​អាជ្ញាធរ​ថៃ​ប្រហារ​ជីវិត​ដោយ​ចាក់​ថ្នាំ​ពុល​សម្លាប់​កាលពី​ថ្ងៃ​ទី១៨ ខែ​មិថុនា ឆ្នាំ​២០១៨ ។ នេះ​ជា​មនុស្ស​ទី៧​ហើយ ដែល​ត្រូវ​បាន​ប្រហារ​ជីវិត ចាប់​តាំង​ពី​ច្បាប់​នេះ​ចូល​ជា​ធរមាន៕

ឃាតករ​​ដែល​ត្រូវ​បានអាជ្ញាធរ​ថៃ​ប្រហារ​ជីវិត​ដោយ​ចាក់​ថ្នាំ​ពុល​សម្លាប់​កាលពី​ថ្ងៃ​ទី១៨ ខែ​មិថុនា ឆ្នាំ​២០១៨។​ រូបភាព៖ bangkokpost

អត្ថបទ​ទាក់​ទង៖ ថៃ​ប្រហារ​ជីវិត​ឃាតករ​ម្នាក់ កាលពី​ម្សិលមិញ

ប្រភព៖ Bangkokpost ប្រែ​សម្រួល៖ អឹុម ម៉េងស៊ាង

អត្ថបទថ្មី
;