អ្នក​ជំនាញ​ប្រាប់​ពី​ម៉ោង​ល្អ សម្រាប់​រួមភេទ

  • 2018-06-20 09:08:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បើ​យោង​តាម​ការ​ស្រាវជ្រាវ​របស់​អ្នក​ជំនាញ ការ​ជ្រើស​រើស​ពេល​វេលា​ក៏​រួម​ចំណែក​សំខាន់​ផង​ដែរ ដើម្បី​ធ្វើ​ឲ្យ​ជីវិត​ផ្លូវ​ភេទ​កាន់​តែ​ប្រសើរ​ឡើង។

អ្នក​ជំនាញ​នៅ​ស្ថាប័ន Forza Supplements របស់​អង់គ្លេស បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ម៉ោង​ដែល​ល្អ​បំផុត​សម្រាប់​ការ​រួម​ភេទ​គឺ​នៅ​ម៉ោង ៧ និង ៣០​នាទី​ព្រឹក។ បើ​តាម​របាយការណ៍​សិក្សា មនុស្ស​ជា​ច្រើន​តែង​​បង្ហាញ​អារម្មណ៍​ស្រស់ស្រាយ​នៅ​ពេល​រួម​ចំណង​ស្នេហ៍​នៅ​ចន្លោះ​ម៉ោង​ខាង​លើ។ ចំណែក​ឯ​មូលហេតុ​ត្រូវ​អ្នក​ជំនាញ​របស់ Forza Supplements បក​ស្រាយ​ថា នៅ​ពេល​ព្រឹក​ព្រលឹម​មនុស្ស​នឹង​មាន​កម្លាំង​ពេញ​លេញ និង​អារម្មណ៍​ល្អ ក្រោយ​រាងកាយ​ទទួល​ដំណេក​បាន​ស្កប់ស្កល់។

យ៉ាង​ណា​មិញ ប្រភព​ដដែល​នេះ បាន​អះអាង​បន្ថែម​ថា ក្នុង​ករណី​ដែល​អ្នក​ក្រោក​មិន​ទាន់​ ឬ​ក្រោក​មុន​ម៉ោង ៧ និង ៣០​ព្រឹក ក៏​ការ​រួម​ភេទ​អាច​ប្រព្រឹត្ត​ទៅ​បាន​ដោយ​រលូន​ដដែល។ ប៉ុន្តែ​ជា​ការ​ប្រសើរ អ្នក​គួរ​ចាប់​ផ្ដើម​ធ្វើ​រឿង​នេះ​នៅ​ក្នុង​ចន្លោះ​រយៈពេល ៤៥​នាទី ក្រោយ​ភ្ញាក់​ពី​ដំណេក។

ពាក់ព័ន្ធ​នឹង​ប្រធាន​ដដែល​នេះ អ្នក​ជំនាញ​ផ្នែក​អ័រម៉ូន​ម្នាក់​ផ្សេង​ទៀត​ឈ្មោះ Alisa Vitti ក៏​បាន​ប្រាប់​ពី​ម៉ោង​ល្អ​ក្នុង​ការ​រួមភេទ​ដែរ។ លោក​ស្រី Alisa បាន​រៀបរាប់​ក្នុង​សៀវភៅ​របស់​គាត់ WomanCode ថា ម៉ោង​៣​ថ្ងៃ​រសៀល​គឺ​ជា​វេលា​អំណោយ​ផល​សម្រាប់​ដៃគូ​ផ្លូវ​ភេទ ជា​ពិសេស​សម្រាប់​ស្ត្រី។ នៅ​វេលា​ម៉ោង​ប៉ុណ្ណេះ អ័រម៉ូន​ផ្លូវ​ភេទ Oestrogen នឹង​មាន​ការ​កើន​ឡើង​ច្រើន ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ចំណង​រួម​ភេទ​កាន់​តែ​មាន​ភាព​ល្អ​ប្រសើរ។

ចុះ​ព្រឹក​មិន​មែន​ជា​ពេល​វេលា​ល្អ​នោះ​ទេ? ចំពោះ​បញ្ហា​នេះ លោក​ស្រី Alisa មិន​បាន​ប្រកែក​ថា ពេល​ថ្ងៃ​រសៀល​ជា​វេលា​ល្អ​ជាង​ពេល​ព្រឹក​ឡើយ។ ផ្ទុយ​ទៅ​វិញ នៅ​ក្នុង​សៀវភៅ​របស់​លោក​ស្រី បាន​សរសេរ​រៀបរាប់​ថា ការ​រួម​ភេទ​ពេល​ព្រឹក​ក៏​ជា​រឿង​ល្អ​គួរ​ធ្វើ​ផង​ដែរ តែ​វា​​ល្អ​សម្រាប់​បុរស​ជាជាង​ស្ត្រី។ ការ​បកស្រាយ​របស់​លោកស្រី​គឺ​មាន​លក្ខណៈ​ស្រដៀង​ទៅ​នឹង​អ្នក​ជំនាញ Forza Supplements តែ​ទាស់​ត្រង់​ថា លោក​ស្រី​បាន​លើក​យក​ចំណុច​មួយ​មក​បង្ហាញ គឺ​ការ​កើន​ឡើង​​អ័រម៉ូន​ផ្លូវ​ភេទ​បុរស Testosterone ក្រោយ​ពី​ទទួល​ដំណេក​រួច៕

ប្រភព៖ Metro | Hellogiggles ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;