ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល​២ សែន​សុខ បើកសម្ពោធ​ដំណើរការ​ជា​ផ្លូវការ​

  • 2018-06-20 13:10:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ផ្សារ​ទំនើប​អ៊ី​អនម៉​ល​២ នា​ព្រឹក​ថ្ងៃ​ទី​២០​ខែ​មិថុនា​នេះ ត្រូវ​បាន​បើក​សម្ពោធ​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ ដោយមាន​ការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​អគ្គនាយក​ផ្សារ​ទំនើប​អី​អន​ទូទាំង​ពិភពលោក និង​អគ្គនាយក​អី​អន​ប្រចាំ​កម្ពុជា ព្រមទាំង​វិនិយោគិន​ធំ​ៗ និង​ថ្នាក់ដឹកនាំ ជា​ច្រើន​រូប​ទៀត​ផងដែរ​។​

ពិធីបើកសម្ពោធ​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ នូវផ្សារទំនើបអ៊ី​អនម៉​ល​២ នា​ព្រឹក​ថ្ងៃ​ទី​២០​ខែ​មិថុនា​នេះ ក្រោម​ការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​អគ្គនាយក​ផ្សារ​ទំនើប​អី​អន​ទូទាំង​ពិភពលោក និង​អគ្គនាយក​អី​អន​ប្រចាំ​កម្ពុជា ព្រមទាំង​វិនិយោគិន​ធំ​ៗ និង​ថ្នាក់ដឹកនាំ ជា​ច្រើន​រូប​ទៀត​ (រូបថត៖ រស្មីកម្ពុជា)
លោក Seiichi Chiba អគ្គនាយក​ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល​ប្រចាំ​ទូទាំង​ពិភពលោក បាន​លើក​ឡើង​ថា​ ​ផ្សារ​ទំនើប​អី​អន​ម៉​ល នៅ​ខណ្ឌ​សែន​សុខ​ស៊ីត​ធី នេះ​មាន​លក្ខណៈ​ពិសេស​បី៖​ ទី​១​គឺ​ផ្ដល់ជូន​នូវ​កន្លែង​កម្សាន្ត​​ថ្មី ធំ​ជាង​គេ​នៅ​ក្នុង​កម្ពុជា ដូចជា សួន​ទឹក​កម្សាន្ត ទោង​យោល​លើ​អាកាស និង​កន្លែង​ផ្សេងៗ​ទៀត, ទី​២​ គឺ​ប្រមូលផ្ដុំ​ទៅ​ដោយ​ស្ថាប័ន​សាធារណៈ​ដើម្បី​បម្រើ​សេវាកម្ម ប្រកប​ដោយ​ភាព​ងាយ​ស្រួល សម្រាប់​អតិថិជន ​(​មជ្ឈមណ្ឌល​ផ្ដល់​លិខិត​ឆ្លងដែន មជ្ឈមណ្ឌល​ផ្ដល់​អត្ត​សញ្ញាណប័ណ្ណ និង​មជ្ឈមណ្ឌល​ផ្ដល់​ប័ណ្ណ​បើកបរ​), ​ទី​៣​គឺ​ផ្ដល់​ជូន​នូវ​កន្លែង​បង្កើត​អនុស្សាវរីយ៍​និង​ផ្លាស់ប្ដូរ​ទំនាក់ទំនង សម្រាប់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​។

​សូម​បញ្ជាក់​ថា ​ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល សែន​សុខ មាន​ទីតាំង​ស្ថិតនៅ​ភាគ​ខាងជើង​នៃ​រាជធានី​ភ្នំពេញ និង​ស្ថិត​នៅ​ក្នុង​តំបន់​កំពុង​មាន​ការ​អភិវឌ្ឍ​ Pong Peay City របស់​ក្រុមហ៊ុន​លី​យ៉ុង​ផាត់​គ្រុប​។​ នៅ​ក្នុង​តំបន់​នោះ​កំពុង​មាន​ការ​អភិវឌ្ឍ​លើ​គម្រោង​លំនៅឋាន កន្លែង​ប្រារព្ធ​ពិធី​អាពាហ៍ពិពាហ៍ និង​អគារ​ពាណិជ្ជកម្ម​ជាដើម ហើយ​នៅ​ជុំវិញ​តំបន់​នោះ ក៏​​មាន​ក្រុមហ៊ុន​ក្នុងស្រុក​មួយ​ចំនួន កំពុង​ដំណើរ​សាងសង់​លំនៅឋាន​ខ្ពស់៕

ទិដ្ឋភាពផ្សេងៗ នៅផ្សារ​ទំនើប​អ៊ី​អនម៉​ល​២ នាពេលកន្លងទៅ

ប្រភព៖ រស្មីកម្ពុជា ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;