ចប់​ការ​ប្រកួត​៖​ Ronaldo ជា​វីរបុរស​ជួយ​ឲ្យ​ព័រទុយហ្គាល់ ឆក់​យក​៣ពិន្ទុ​ពី​ម៉ារ៉ុក

  • 2018-06-20 13:54:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Cristiano Ronaldo បាន​តែត​បញ្ចូល​ទី១​គ្រាប់ ដែល​ជា​គ្រាប់​ជ័យ​ជម្នះ​របស់​ក្រុម​ជម្រើសជាតិ​ព័រទុយហ្គាល់ ទៅ​លើ​ក្រុម​ម៉ារ៉ុក ដោយ​លទ្ធផល​ ១-០ ក្នុង​ការ​ប្រកួត​ទី២ ពូល B ព្រឹត្តិការណ៍ FIFA World Cup 2018 ដែល​ទើបតែ​បញ្ចប់​មុន​នេះ​បន្តិច។

(រូបថត៖ FIFA World Cup)
គ្រាប់​បាល់​តែ​១គ្រាប់ ​នៃ​ការ​ប្រកួត​រវាង​ក្រុម​ទាំងពីរ ធ្វើ​បាន​តាំង​ពី​ដើម​វគ្គ​ទី១ នៅ​នាទី៤។

សូម​បញ្ជាក់​ថា នេះ​ជា​គ្រាប់​ទី៤ របស់ Ronaldo ក្នុង​ព្រឹត្តិការណ៍ FIFA World Cup 2018 និ​ងជា​គ្រាប់​ទី៤ របស់​ព័រទុយហ្គាល់​នៅ​ក្នុង​ព្រឹត្តិការណ៍​នេះ​ផង​ដែរ។

(រូបថត៖ FIFA World Cup)

លទ្ធផល​នេះ ជួយ​ឲ្យ ព័រទុយហ្គាល់ ​ក្រោយ​ឆ្លងកាត់​២ប្រកួត​ ឈរ​នៅ​លេខ​១ ក្នុង​ពូល B ដោយ​មាន ៤ពិន្ទុ បន្ទាប់ពី​ស្មើ​អេស្ប៉ាញ ៣-៣​ កាលពី​ប្រកួត​បើក​ឆាក។ ចំណែក​ម៉ារ៉ុក មាន ០​ពិន្ទុ បន្ទាប់ពី​ចាញ់​អ៊ីរ៉ង់ ១-០ កាលពី​ប្រកួត​បើក​ឆាក​។

អេស្ប៉ាញ ដែល​មាន​១ពិន្ទុ និង អ៊ីរ៉ង់ ដែល​មាន​៣ពិន្ទុ នឹង​ត្រូវ​ជួបគ្នា​ក្នុង​ការ​ប្រកួត​ទី២ នៃ​ពូល B វេលា​ម៉ោង​១រំលង​អាធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី២១ ខែ​មិថុនា ឆ្នាំ​២០១៨៕

ចុច ទីនេះ ដើម្បីមើលការតែតបញ្ចូលទីរបស់ Ronaldo

អត្ថបទទាក់ទង

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;