តារា​កូន​កាត់​ថៃ​ម្នាក់ ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ ព្រោះ​ផ្សព្វផ្សាយ​ការ​ភ្នាល់​បាល់

  • 2018-06-21 02:00:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Jessie Vard ដែល​ជា​តារា​ម៉ូឌែល​ល្បី​សញ្ជាតិ​អៀរឡង់​កាត់​ថៃ ត្រូវ​បាន​ប៉ូលិស​ឃាត់​ខ្លួន កាល​ពី​ពេល​ថ្មីៗ​កន្លង​ទៅ ពាក់ព័ន្ធ​នឹង​រឿង​ជួយ​ផ្សព្វផ្សាយ​ការ​ភ្នាល់​បាល់​នៅ​លើ​បណ្ដាញ​សង្គម។ ក្នុង​ករណី​នេះ តារា​ស្រី​វ័យ​១៩​ឆ្នាំ អាច​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​រយៈពេល ១​ឆ្នាំ ឬ​​​ពិន័យ​​ជា​ប្រាក់​ចំនួន ១​ពាន់​បាត (ប្រហែល ៣០​ដុល្លារ)។

នាង Jessie បាន​និយាយ​ថា នាង​មិន​​បាន​ដឹង​សោះ​ឡើយ​ថា វិបសាយ​ភ្នាល់​បាល់​អនឡាញ​ជា​រឿង​ផ្ទុយ​នឹង​ច្បាប់​ប្រទេស​ថៃ។ យ៉ាង​ណា​មិញ នាង​ក៏​បាន​ទទួល​កំហុស និង​ធ្វើ​ការ​សុំទោស​ចំពោះ​សាធារណជន​ផង​ដែរ។ "ខ្ញុំ​មិន​ដឹង​ទេ​ថា វិបសាយ​ចាក់​​បាល់​ទាំង​នោះ​ខុស​ច្បាប់​ឡើយ។ ខ្ញុំ​សុំទោស​អ្នក​រាល់​គ្នា និង​យល់​ព្រម​ទទួល​កំហុស​របស់​ខ្ញុំ" នេះ​ជា​ការ​លើក​ឡើង​របស់ Jessie ខណៈ​ពេល​កំពុង​បង្ហាញ​ខ្លួន​នៅ​ប៉ុស្តិ៍​ប៉ូលិស​នា​ទីក្រុង​បាងកក កាល​ពី​ថ្ងៃ​ទី​១៩ ខែ​មិថុនា ឆ្នាំ​២០១៨។

មិន​មែន​មាន​តែ Jessie ម្នាក់​ទេ​ដែល​ត្រូវ​ប៉ូលិស​ឃាត់​ខ្លួន តារា​ម៉ូឌែល​ចំនួន ១៤​រូប​ផ្សេង​ទៀត​ក៏​ត្រូវ​ប្រឈម​នឹង​ទោសទណ្ឌ​ដូច Jessie អ៊ីចឹង​ដែរ។ តារា​ម៉ូឌែល​ទាំង​នោះ មាន​អាយុ​ជា​មធ្យម​ចន្លោះ​ពី ២០ ដល់ ២៥​ឆ្នាំ។ ពួក​គេ​អាច​ទទួល​បាន​ចំណូល​រាប់​ម៉ឺន​ដុល្លារ​ឯណោះ​ក្នុង​១ខែៗ សម្រាប់​ការ​ផ្សព្វផ្សាយ​ឲ្យ​វិបសាយ​ភ្នាល់​ល្បែង​អនឡាញ៕

ប្រភព៖ Dailystar ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;