ថៃ គ្រោង​ចំណាយ​ជាង ១ពាន់​លាន​ដុល្លារ ដើម្បី​ពង្រីក​ព្រលាន​យន្តហោះ​សុវណ្ណភូមិ

  • 2018-06-21 02:30:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមប្រឹក្សា​អាកាសយានដ្ឋាន​ថៃ (AoT) បាន​ប្រកាស​កាលពី​ថ្ងៃទី២០ ខែ​មិថុនា ឆ្នាំ​២០១៨​ថា ខ្លួន​បាន​យល់ព្រម​លើ​គម្រោង​ពង្រីក​ព្រលាន​យន្តហោះ​អន្តរជាតិ​សុវណ្ណភូមិ ក្នុង​ក្រុង​បាងកក ដែល​ចំណាយ​ប្រមាណ ៤២,១ពាន់​លានបាត (ជាង ១,២ពាន់​លាន​ដុល្លារ)។

ព្រលានយន្តហោះអន្តរជាតិសុវណ្ណភូមិ ឬព្រលានយន្តហោះក្រុងបាងកក (រូបថត៖ វិបសាយ Aanavandi)
AoT បញ្ជាក់​ថា ការពង្រីក​ព្រលាន​យន្តហោះ​នេះ គឺ​ដើម្បី​ត្រៀម​ទទួល​ភ្ញៀវ​ទេសចរ ដែល​មាន​សន្ទុះ​កើនឡើង​ខ្លាំង។ ព្រលាន​យន្តហោះ​នេះ ត្រូវបាន​រំពឹង​ថា នឹង​ទទួល​អ្នកដំណើរ​បាន ៦៥លាន​នាក់​នៅឆ្នាំ​២០១៨​នេះ និង ៦៨លាន​នាក់​នៅឆ្នាំ​២០១៩។

ទោះជា​យ៉ាងណា គម្រោង​នេះ ត្រូវ​រង់ចាំ​ការ​អនុម័ត​ពី​គណៈ​រដ្ឋមន្រ្តី​ថៃ​ជាមុន​សិន។ ការ​សាងសង់​ពង្រីក​បន្ថែម​ព្រលាន​យន្តហោះ​នេះ អាចនឹង​ចាប់ផ្តើម​នៅឆ្នាំ​២០១៩ និង​បញ្ចប់​នៅឆ្នាំ​២០២១៕

អត្ថបទទាក់ទងថៃ គ្រោង​ចំណាយ​ជិត​៤ពាន់​លាន​ដុល្លារ សង់​ព្រលាន​យន្តហោះ​ថ្មី​ក្នុង​ខេត្ត​ចំនួន​២

ប្រភព៖ Bangkokpost ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;