នាយករដ្ឋមន្ត្រី​អង់គ្លេស ជំរុញ​ឲ្យ​មាន​ការ​បោះឆ្នោត​ដោយ​សេរី​នៅ​ប្រទេស​ថៃ

  • 2018-06-21 03:02:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក​ស្រី Theresa May នាយករដ្ឋមន្ត្រី​អង់គ្លេស បាន​អំពាវនាវ​ឲ្យ​ប្រទេស​ថៃ​មាន​ការ​រៀបចំ​ការ​បោះឆ្នោត​ជាតិ​ដោយ​សេរី និង​បើក​ចំហ​មួយ នា​ពេល​ខាង​មុខ។ ការ​អំពាវនាវ​នេះ ធ្វើ​ឡើង​​ក្នុង​ជំនួប​រវាង​លោក​ស្រី May និង​លោក ប្រាយុទ្ធ ចាន់អូចា កាល​ពី​ថ្ងៃ​ទី​២០ ខែ​មិថុនា ឆ្នាំ​២០១៨ នៅ​វិមាន​រដ្ឋាភិបាល​អង់គ្លេស។

ជំនួប​រវាង​លោក ប្រាយុទ្ធ ចាន់អូចា និង​លោក​ស្រី Theresa May នៅ​វិមាន​រដ្ឋាភិបាល​អង់គ្លេស/ រូបភាព៖ វិមាន​រដ្ឋាភិបាល​អង់គ្លេស
"លោក​ស្រី​នាយករដ្ឋមន្ត្រី បាន​ជំរុញ​ឲ្យ​បន្ត​ដំណើរការ​ពាក់ព័ន្ធ​នឹង​ការ​បោះឆ្នោត​ដោយ​សេរី និង​បើក​ចំហ​នៅ​ក្នុង​ប្រទេស​ថៃ ដែល​ស្រប​ទៅ​នឹង​ស្តង់ដារ​អន្តរជាតិ ដោយ​ក្នុង​នោះ​រាប់​បញ្ចូល​ទាំង​ការ​លើក​លែង​ការ​រឹតត្បិត​លើ​គណបក្ស​នយោបាយ​នៅ​ក្នុង​ដំណាក់​កាល​ដំបូង" នេះ​ជា​ការ​លើក​ឡើង​របស់​អ្នក​នាំ​ពាក្យ​នាយករដ្ឋមន្ត្រី​អង់គ្លេស។

ពាក់ព័ន្ធ​នឹង​ការ​អំពាវនាវ​នេះ លោក ប្រាយុទ្ធ ចាន់អូចា បាន​ឆ្លើយ​តប​ទៅ​វិញ​ថា ថៃ​នឹង​រៀបចំ​ឲ្យ​មាន​ការ​បោះឆ្នោត​ជាតិ​នៅ​ដើម​ឆ្នាំ​២០១៩​ខាង​មុខ។ យ៉ាង​ណា​មិញ លោក​មិន​បាន​លម្អិត​ពី​កាល​បរិច្ឆេទ ឬ​ដំណើរការ​ជាក់លាក់​នោះ​ទេ៕

ប្រភព៖ Bangkokpost ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;