​កូរ៉េខាងជើង​ គ្រោងនឹងបើកជើងហោះហើរផ្ទាល់ទៅកាន់ទីក្រុងបុរាណមួយរបស់ចិន

  • 2018-06-22 04:24:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមហ៊ុន​អាកាសចរ​ណ៍ជាតិ​របស់​កូរ៉េខាង​ជើង Air Koryo គ្រោង​នឹងបើក​ជើង​ហោះ​ហើរ​ថ្មី​ ភ្ជាប់​ពី​ទីក្រុង​ព្យុងយ៉ាង​ទៅ​កាន់​ទីក្រុង​បុរាណ​ Xian ក្នុង​ខែត្រ Shaanxi  ប្រទេស​ចិន។ នេះ​បើ​តាម​តាម​ការ​បញ្ជាក់​របស់​អ្នក​​តំណាង​ ១​រូប​មក​ពី​ក្រុមហ៊ុន​អាកាសចរ​ណ៍ Air Koryo កាល​ពី​ថ្ងៃ​ទី​២១ ​ខែមិថុនា ​ម្សិល​មិញ។

ជម្រក​របស់​អ្នកចម្បាំង​ចិន Terracotta នៅ​ក្នុង​ទីក្រុងXian ខែត្រ Shaanxi ប្រទេស​ចិន
អ្នក​តំណាង​ខាង​លើ​បាន​ប្រាប់​ទៅ​កាន់​ភ្នាក់​ងារ​សារព័ត៌មាន​ AFP ថា «មាន​គម្រោង​មួយ​សម្រាប់​ជើង​ហោះ​ហើរ​ផ្ទាល់​ទៅ​កាន់​ទីក្រុង​បុរាណ​ Xian ដែល​ជា​ទីតាំង​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​ដ៏​សំខាន់​មួយ ពោល​គឺ​ជា​ជម្រក​របស់អ្នក​ចម្បាំង​ចិន​ Terracotta»។ ប៉ុន្តែ​បុគ្គលិក​ដដែល​នេះ​ បាន​និយាយ​ថា លោក​មិន​ដឹង​ថា​ច្បាស់​ទេ​ថា តើ​ជើង​ហោះ​ហើរ​ថ្មី​នេះ នឹង​ចាប់​ផ្ដើម​នា​ខែ​កក្កដា​ឬ​យ៉ាងណា។

គួរ​បញ្ជាក់​ថា ជាមួយ​នឹង​ការ​បើក​ជើង​ហោះ​ហើរ​ថ្មី​នេះ Xian នឹង​ក្លាយ​ជា​ទីក្រុង​ទី៥ ដែល​មាន​ជើង​ហោះ​ហើរ​ផ្ទាល់​ពី​ទីក្រុង​ព្យុងយ៉ាង បន្ទាប់​ពី​ទីក្រុង​ប៉េកាំង សៀង​ហៃ Shenyang និង​ Chengdu៕

ប្រភព៖ Channelnewsasia ប្រែ​សម្រួល៖ អឹុម ម៉េងស៊ាង

អត្ថបទថ្មី
;