ក្រុមកំពូល​តារាង​ទាំង២ ប៉ះគ្នា កក្រើក​លីគ​កំពូល​កម្ពុជា ចុង​សប្ដាហ៍នេះ

  • 2018-06-22 08:04:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នាចុង​សប្តាហ៍​នេះ ការ​ប្រកួត​បាល់ទាត់​ក្នុង​លីគ​កំពូល​កម្ពុជា បាន​ឈាន​ចូល​ដល់​សប្តាហ៍ទី​១១ហើយ ដែល​ក្នុង​នោះ ក្រុម​កំពូល​តារាង​ទាំង២ គឺ​ក្រុម​លេខ១ ណាហ្គាវើល ប៉ះ ក្រុមលេខ២ បឹងកេត។

គូប្រកួត​ទាំងអស់ មាន​ដូច​ខាងក្រោម៖

ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ​២០១៨

  • អង្គរថាយហ្គឺរ Vs ភ្នំពេញក្រោន វេលា​ម៉ោង ៣:៣០នាទី​រសៀល នៅ​កីឡដ្ឋាន​ខេត្ត​សៀមរាប

  • សូលទីឡូអង្គរ Vs វិសាខា វេលា​ម៉ោង ៦ល្ងាច នៅ​ពហុកីឡដ្ឋាន​ជាតិ

  • ព្រះខ័នរាជ​ស្វាយរៀង Vs វេស្ទើន​ភ្នំពេញ វេលា​ម៉ោង ៦ល្ងាច នៅ​កីឡដ្ឋាន​ខេត្ត​ស្វាយរៀង។

ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ​២០១៨

  • អគ្គិសនី​កម្ពុជា Vs អាស៊ីអឺរ៉ុប​យូណាធីត វេលា​ម៉ោង ៣​រសៀល នៅ​កីឡដ្ឋាន​អគ្គិសនី​កម្ពុជា

  • អគ្គស្នងការ​នគរបាល​ជាតិ Vs ក្រសួង​ការពារ​ជាតិ វេលា​ម៉ោង ៣:៣០នាទី​រសៀល នៅ​ពហុ​កីឡដ្ឋាន​ជាតិ

  • បឹងកេត Vs ណាហ្គាវើល វេលា​ម៉ោង ៦:៣០នាទី​រសៀល នៅ​ពហុ​កីឡដ្ឋាន​ជាតិ។

សូម​បញ្ជាក់​ថា គិត​ត្រឹម​សប្តាហ៍​ទី១០ ក្រុម​ណាហ្គាវើល កំពុង​នាំមុខ​គេ​ក្នុង​តារាង​មាន ២៥ពិន្ទុ តាម​ពីក្រោយ​ដោយ​បឹងកេត ដែល​មាន ២៤​ពិន្ទុ។ ចំណែក​វេស្ទើន បន្ត​ស្ថិតក្នុង​តំបន់​ដែល​ត្រូវ​កាត់ចោល​ដដែល ពោលគឺ​នៅលេខ​រៀងទី​១២ មាន ០​ពិន្ទុ៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;