ស៊ី ជីងពីង ជំរុញ​អគ្គនាយក​ក្រុមហ៊ុន​សាជីវកម្ម​អន្តរជាតិ​សហការ​ជាមួយ​ក្រុមហ៊ុន​ចិន

  • 2018-06-22 08:58:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ស៊ី ជីងពីង ប្រធានាធិបតី​ចិន បាន​ជំរុញ​ឲ្យ​អគ្គនាយក​ក្រុមហ៊ុន​សាជីវកម្ម​អន្តរជាតិ​នានា សហការ​ជាមួយ​ក្រុមហ៊ុន​ចិន ដើម្បី​សម្រេច​ផល​ប្រយោជន៍​ទៅវិញ​ទៅ​មក និង​ទទួល​បាន​លទ្ធផល​កាន់តែ​មាន​និរន្តរភាព។

លោក ស៊ី ជីងពីង ជួប​ជាមួយ​អគ្គនាយក​ក្រុមហ៊ុន​សាជីវកម្ម​អន្តរជាតិ​នានា (រូបភាព៖ Xinhua)
ប្រសាសន៍​របស់​លោក ស៊ី ជីងពីង បាន​ធ្វើ​ឡើង​អំឡុង​លោក​ជួប​ជាមួយ​អគ្គនាយក​ក្រុមហ៊ុន​សាជីវកម្ម​អន្តរជាតិ​នានា ដែល​បាន​ចូលរួម​ក្នុង​ជំនួប​ក្រុមប្រឹក្សា​អគ្គនាយក​សាកល នៅ​ក្រុង​ប៉េកាំង កាលពី​ថ្ងៃ​ទី២១ ខែ​មិថុនា ម្សិលមិញ។

អំឡុង​ជំនួប​នោះ លោក ស៊ី និង​អគ្គនាយក​ក្រុមហ៊ុន​នានា​បាន​ផ្លាស់ប្ដូរ​យោបល់​គ្នា​លើ​ប្រធាន​បទ​ជាច្រើន ដែល​មាន​ដូចជា គំនិត​ផ្ដួចផ្ដើម​ផ្លូវ​មួយ​ខ្សែ​ក្រវាត់​មួយ នវានុវត្តន៍ និង​រោងចក្រ-សហគ្រាស​ឆ្លាតវៃ ការ​អភិវឌ្ឍ​បៃតង និង​អភិបាល​កិច្ច​សាកល។

ជាមួយ​គ្នា​នេះ លោក ស៊ី បាន​លើក​ឡើង​ថា ក្រុមហ៊ុន​ជាច្រើន​បាន​ចូលរួម ធ្វើ​សាក្សី បរិច្ចាគ និង​ទាញ​យក​ផល​ប្រយោជន៍​ពី​ការ​កំណែ​ទម្រង់ និង​បើក​ចំហ​របស់​ចិន ជាង​រយៈពេល ៤​ទសវត្ស​ហើយ អំឡុង​ប្រទេស​ចិន​រក្សា​បាន​កំណើន​សេដ្ឋកិច្ច​ថេរ និង​ជួយ​មនុស្ស​ជាង ៧០០​លាន​នាក់​ចាកចេញ​ពី​ភាព​ក្រីក្រ ស្រប​តាម​ស្តង់ដារ​របស់​អង្គការ​សហប្រជាជាតិ៕

ប្រភព៖ Xinhua ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;