ស៊ី ជីងពីង ដាក់​ចេញ​គោល​នយោបាយ​តម្រង់​ទិស សម្រាប់​កិច្ចការ​ការទូត

  • 2018-06-25 01:17:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ស៊ី ជីងពីង ប្រធានាធិបតី​ចិន បាន​ដាក់​ចេញ​គោល​នយោបាយ​តម្រង់​ទិស​សម្រាប់​ការងារ​ការទូត​របស់​ចិន អំឡុង​សន្និសីទ​កិច្ចការ​ការទូត កាលពី​ថ្ងៃ​សៅរ៍ ចុង​សប្ដាហ៍​មុន។ លោក ស៊ី ថា គោល​នយោបាយ​ការបរទេស​របស់​ចិន ត្រូវ​តែ​ប្ដេជ្ញា​ធ្វើ​ឲ្យ​ជាតិ​មាន​ភាព​ប្រសើរ​ឡើង និង​ការ​បង្កើត​សហគមន៍​មួយ​ដែល​មាន​អនាគត​រួម​គ្នា រួម​ជាមួយ​ការ​ជួយ​ធ្វើ​កំណែ​ទម្រង់ និង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ប្រព័ន្ធ​អភិបាលកិច្ច​សាកល និង​បង្កើត​បណ្ដាញ​ប្រសើរ​មួយ​រវាង​ដៃគូ​អន្តរជាតិ​នានា។

លោក ស៊ី ជីងពីង ប្រធានាធិបតី​ចិន (រូបភាព៖ CGTN)
លោក ស៊ី បាន​ចង្អុល​បង្ហាញ​ថា ការងារ​ការទូត​ត្រូវតែ​អាស្រ័យ​លើ​ទិដ្ឋភាព​ចំនួន ៣​ផ្សេង​ៗ​គ្នា៖
  • ទី​មួយ៖ បង្កើន​ការ​ស្វែងយល់​កាន់​តែ​ស៊ី​ជម្រៅ​អំពី​ប្រវត្តិសាស្ត្រ ដើម្បី​យល់​ពី​និន្នាការ​សាកល​នា​ពេល​បច្ចុប្បន្ន។

  • ទី​ពីរ៖ ផ្ដោត​លើ​ការ​ខិតខំ​ការទូត មិន​ឲ្យ​មាន​ការ​ខាតបង់ ខណៈ​ដែល​មាន​ការ​ប្រែប្រួល​នៅ​ក្នុង​គ្រប់​ស្ថានភាព។

  • ទី​បី៖ ត្រូវ​តែ​ដឹង​ច្បាស់​ពី​តួនាទី​របស់​ចិន​នៅ​ក្នុង​កិច្ចការ​សាកល។

ជាមួយ​គ្នា​នេះ លោក ស៊ី ក៏​បាន​លើកឡើង​ថា បច្ចុប្បន្ន​នេះ គឺ​ជា​ពេលវេលា​ដ៏​ល្អ​បំផុត​សម្រាប់​នយោបាយ​ការទូត​របស់​ចិន។ លោក ស៊ី ក៏​បាន​អំពាវនាវ​ឲ្យ​មន្ត្រី​ចិន​រៀន​សូត្រ​ពី​ប្រទេស​ផ្សេង​ទៀត​ក្នុង​ពិភពលោក ដើម្បី​ការពារ​ផល​ប្រយោជន៍​របស់​ចិន៕

ប្រភព៖ CGTN ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;