បុរស​ខ្លាំង​ Erdogan បន្តឈ្នះការបោះឆ្នោត ក្រោយកាន់អំំណាច១៥ឆ្នាំនៅតួកគី

  • 2018-06-25 02:46:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រធានាធិបតី​តួកគី លោក Recep Tayyip Erdogan បាន​ឈ្នះ​ការ​បោះ​ឆ្នោត​អាណត្តិថ្មី​ដោយ​សំឡេងភាគច្រើន ក្នុង​ការ​បោះ​ឆ្នោ​តជ្រើសរើស​ប្រធានាធិបតី ​ដែល​ត្រូវ​បាន​ធ្វើ​ឡើង ​កាល​ពី​ថ្ងៃ​ទី​២៤ ​មិថុនា​ម្សិលមិញ​។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ប្រធាន​គណៈកម្មការ​រៀប​ចំ​ការ​បោះ​ឆ្នោត​កំពូលតួកគី លោក Sadi Guven នៅ​ថ្ងៃ​ចន្ទ​នេះ។

លោក Erdogan បាន​ទៅ​ចូលរួមបោះ​ឆ្នោតនៅ​ទីក្រុង Istanbul កាលពី​ថ្ងៃទី ២៤ មិថុនា​ ឆ្នាំ​២០១៨។ រូបភាព៖ CNN
ភ្នាក់​ងារ​សារព័ត៌មាន​ក្នុង​ស្រុក​មួយ​របស់​តួកគី បាន​ចុះ​ផ្សាយ​កាលពី​ថ្ងៃម្សិលមិញថា លោក Erdogan ទទួល​បាន​សំឡេង​ឆ្នោត​ ៥២,៥% ខណៈ​គូ​ប្រជែង​សំខាន់​របស់​លោក គឺ​លោក Muharrem Ince ​មក​ពី​គណបក្ស​ប្រជាជន​សាធារណៈ​ ទទួល​បាន​សំឡេង​ឆ្នោត​ចំនួន ៣១,៧%។ លទ្ធផល​នេះ គឺ​ផ្អែក​ទៅ​លើ​ការ​រាប់​សន្លឹក​ឆ្នោត​ចំនួន ៩៩%។

សារព័ត៌មាន​ CNN បាន​ចុះ​ផ្សាយ​នៅ​ថ្ងៃ​នេះ​ថា ប្រជាជន​តួកគី​ប្រមាណ​ជាង ៥៩​ លាន​នាក់​ គឺមាន​សិទ្ធិ​ទៅ​ចូល​រួម​បោះ​ឆ្នោត។ ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន លោក Erdogan បាន​បញ្ជាក់​ថា អ្នក​ចូល​រួម​បោះ​ឆ្នោត​ទាំង​អស់​ មាន​ប្រមាណ​ជាង ​៩០%។

គួរ​បញ្ជាក់​ថា គណៈកម្មការ​រៀប​ចំ​ការ​បោះ​ឆ្នោត​កំពូល​តួកគី នឹង​ធ្វើ​ការ​ប្រកាស​លទ្ធផល​ចុង​ក្រោយ​ នៅ​ថ្ងៃ​សុក្រ​ខាងមុខ​នេះ។

គួររម្លឹក​ដែរថា បុរស​ខ្លាំង​តួកគី Erdogan វ័យ​ ៦៤ ឆ្នាំ បានចូល​កាន់​អំណាច​អស់​រយៈ​ពេល ១៥​ ឆ្នាំមកហើយ ដែល​ដំបូង​ឡើយ​លោក​បាន​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី(២០០៣-២០១៤)​ និង​ក្រោយមក​ជា​ប្រធានាធិបតី(២០១៤-បច្ចុប្បន្ន)​៕

ប្រភព៖ CNN | CGTN ប្រែ​សម្រួល៖ អឹុម ម៉េងស៊ាង

អត្ថបទថ្មី
;