Galaxy S10 នឹង​ដក​ចោល​មុខងារ​ស្កេន​ភ្នែក តែ​ថែម​បច្ចេកវិទ្យា​ថ្មី​ចំនួន​២

  • 2018-06-25 10:02:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​កូរ៉េ​ខាង​ត្បូង The Bell បាន​ឲ្យ​ដឹង​ថា ជំនាន់​ថ្មី​នៃ​កំពូល​ស្មាតហ្វូន​ត្រកូល S របស់ Samsung នឹង​មិន​ត្រូវ​បាន​បំពាក់​មុខងារ​ស្កេន​ប្រស្រីភ្នែក​ដូច Note 8 និង S9 ទៀត​ឡើយ។

ប្រភព​ដដែល បញ្ជាក់​ថា ការ​ដក​ចោល​មុខងារ​ដែល​មាន​អាយុ​កាល​ត្រឹម​២​ឆ្នាំ​នេះ គឺ​ដោយសារ​តែ Samsung នឹង​បន្ថែម​បច្ចេកវិទ្យា​ថ្មី​ចំនួន​២​ផ្សេង​នៅ​លើ Galaxy S10។ បច្ចេកវិទ្យា​នោះ​មាន ការ​ស្កេន​ក្រយៅ​ដៃ​លើ​អេក្រង់ និង​ការ​ស្កេន​មុខ​បែប 3D ដោយ​ប្រើ​កាមេរ៉ា​មុខ។

Galaxy S10 (រូប​តំណាង)/ រូបភាព៖ Trusted Reviews
ពាក់ព័ន្ធ​នឹង​ការ​ដក​ចោល​មុខងារ​នេះ​ដែរ សារព័ត៌មាន​បច្ចេកវិទ្យា Cnet បាន​ចុះ​ផ្សាយ​ថា មូលហេតុ​គឺ​ព្រោះ​​តែ​មុខងារ​ស្កេន​ប្រស្រី​ភ្នែក​របស់ Samsung នៅ​មិន​ទាន់​ដំណើរការ​ល្អ​ខ្លាំង​នៅ​ឡើយ​ទេ ព្រោះ​ពេល​កន្លង​ទៅ​ធ្លាប់​មាន​គេ​ដោះ​សោ​មុខងារ​នេះ​បាន​ដោយ​ប្រើ​រូបថត ឬ contact lens របស់​ម្ចាស់​ទូរសព្ទ៕

ប្រភព៖ Cnet ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;