ទីបំផុត ក្លឹប​ថ្មី​របស់ ស៊ូ យ៉ាទី ត្រូវ​បាន​បង្ហាញ​ជា​ផ្លូវការ​ហើយ

  • 2018-06-25 09:59:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អ្នកចាំទី ស៊ូ យ៉ាទី បាន​ចូលរួម​ជាមួយ​ក្លឹប​បាល់ទាត់​ណាហ្គាវើល ជា​ផ្លូវ​ការ បន្ទាប់ពី​ចែកផ្លូវពីក្លឹបបឹងកេត។ នេះជាការបង្ហោះរបស់ទំព័រហ្វេសប៊ុកផ្លូវការរបស់ក្លឹប ណាហ្គាវើល នៅរសៀលថ្ងៃទី២៥​ ខែមិថុនានេះ។

យ៉ាងណាក៏ដោយ ណាហ្គាវើល មិនបានបញ្ជាក់លម្អិតពីកុងត្រាជាមួយ ស៊ូ យ៉ាទី នោះទេ។

(រូបថត៖ ណាហ្គាវើល)
ពាក់ព័ន្ធ​នឹង​ការ​ចែកផ្លូវ​របស់ ស៊ូ យ៉ាទី​នេះ ក្លឹប​បឹងកេត​បាន​បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ នៅ​ថ្ងៃ​ដដែល​ថា មូលហេតុ​គឺ​មកពី​ភាគី​ទាំងពីរ​មិន​អាច​ឯកភាព​គ្នា​រហូត​ឈាន​ដល់​កិច្ចព្រមព្រៀង​ក្នុង​ការ​បន្ត​កិច្ច​សន្យា​ថ្មី​។

សូម​ជម្រាប​ថា ស៊ូ យ៉ាទី បាន​ប្រកប​អាជីព​ជាមួយ​បឹងកេត បន្ទាប់ពី​ចាកចេញ​ពី​ភ្នំពេញ​ក្រោន កាលពី​ខែ​កុម្ភៈ ឆ្នាំ​២០១៥​៕

អត្ថបទទាក់ទង ស៊ូ យ៉ាទី​ បញ្ជាក់ពី​ការ​ចាកចេញ​ពី​បឹងកេត​

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;